ZTE ​​ចេញ​​ស្មាតហ្វូន​​​តម្លៃ​តែ​ជាង $២០០ ភ្ជាប់​សុទ្ធតែ​ Dual Camera និង​មាន​ RAM 4GB ម៉ូដែល Small Fresh 5​



ZTE ហាក់​ចេញ​ស្មាតហ្វូន​ច្រើន​ម៉ូដែល​បន្ត​គ្នា នៅ​ក្នុង​ខែ​មិថុនា​នេះ។ ជាក់ស្ដែង​ទើប​តែ​ដើម​ខែនេះ ក្រុមហ៊ុន​ទូរស័ព្ទ​ចិន​នេះ បាន​ប្រកាស​ចេញស្មាតហ្វូន​ស៊េរី​ខ្ពស់​គឺ Nubia Z17 ដែល​មាន​ RAM យក្ស​ដល់​ទៅ 8GB និង​ស្មាតហ្វូន​ធុន​មធ្យម​គឺ Nubia M2 Play មាន RAM 3GB។ ចំណែក​ពេល​នេះ ក្រុមហ៊ុន​​បាន​​បន្ត​ចេញ​ស្មាតហ្វូន Android ស៊េរី​ថ្មី ​ម៉ូដែល ZTE Small Fresh 5 ​ដែល​វា​នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​ចិន មុន​គេ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ZTE Small Fresh 5 ​មាន​អេក្រង់​ទំហំ ៥អ៊ីញ​កម្រិត resolution 1280x720px ​ហើយ​បំពាក់​ដោយ​ឈីប Qualcomm Snapdragon 425។ ការ​បំពាក់​អង្គ​ប្រតិបត្តិ Snapdragon 425 នេះ ធ្វើ​ឱ្យ Small Fresh 5 ​អាច​ឈរ​ត្រឹម​ជា​ស្មាតហ្វូន​ធុន​មធ្យម​ប៉ុណ្ណោះ តែ​យ៉ាងហោច ក៏​វា​មាន RAM ​ទំហំ​ដល់ 4GB ដែល​ស្មើ​នឹង​ស្មាតហ្វូន​ស៊េរី​ខ្ពស់ៗ​ជាច្រើន​នា​ពេល​បច្ចុប្បន្ន​ទៅ​ហើយ។ លក្ខណៈ​សម្បត្តិ RAM និង Memory ត្រូវ​បាន​បែងចែក​ជា​ពីរ​ម៉ូដែល​ផ្សេង​គ្នា គឺ​ម៉ូដែល 4GB/32GB និង​ ម៉ូដែល 3GB/16GB។

Small Fresh 5 ​មាន​កាមេរ៉ា​ក្រោយ​ទំហំ 5MP និង​កាមេរ៉ា​មុខ​ទំហំ 2MP ហើយ​នឹង​មាន​លក់​ក្នុង​ជម្រើស​ពណ៌​ចំនួន៤ គឺ​ពណ៌​ប្រផេះ Dark Night Gray ពណ៌​មាស Elegant Gold, ពណ៌​ខៀវ Glacier Blue និង​ពណ៌​បៃតង។

Small Fresh 5 ម៉ូដែល RAM 3GB ​នឹង​មាន​តម្លៃ ១៤៦ដុល្លារ ហើយ​ម៉ូដែល 4GB នឹង​មាន​តម្លៃ​ត្រឹម ២០៤ដុល្លារ​ប៉ុណ្ណោះ។ ចំពោះ​កាលបរិច្ឆេទ​លក់​ក្រៅ​ទីផ្សារ​ចិន ពុំ​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ៕
X
5s