ចាប់ឱកាសឱ្យបាន ពេលនេះស្មាតហ្វូនកំពូលរបស់ LG G5 លក់ក្នុងតម្លៃមហាធូរក្រោម $២៦០ ទេ !!
ដំណឹងល្អ សម្រាប់លោកអ្នកដែលចង់ចំណាយតិច តែបានស្មាតហ្វូនស៊េរីខ្ពស់ ព្រោះពេលនេះ ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន LG ត្រូវបានដាក់លក់ក្នុងតម្លៃប្រូមូសិន យ៉ាងធូរថ្លៃបំផុត ពោលគឺមានតម្លៃក្រោម ២៦០ដុល្លារប៉ុណ្ណោះ។ ការលក់បញ្ចុះថ្លៃមិនធ្លាប់មាន នៃស្មាតហ្វូន LG G5 នេះ គឺមានតែនៅលើទីផ្សារអាមេរិកប៉ុណ្ណោះ ជាក់ស្ដែងហាងលក់រាយ Newegg បានតាំងលក់ LG G5 ពណ៌ទីតាន ក្នុងតម្លៃត្រឹមតែ ២៥៩ដុល្លារនោះទេ។
បើប្រៀបធៀបនឹង តម្លៃលក់ចេញដោយក្រុមហ៊ុន LG ម៉ូដែលដូចគ្នានេះ (RS988, Titan color) គឺមានតម្លៃរហូតដល់ ៦៤៩,៩៩ដុល្លារឯណោះ ខណៈហាងលក់រាយមួយចំនួនដូចជា Best Buy និង B&H ជាដើម ដាក់លក់ក្នុងតម្លៃត្រឹមតែ ៣០០ដុល្លារ និង ២៨៨ដុល្លារប៉ុណ្ណោះ។ បើផ្អែកតាមការបញ្ជាក់ពីគេហទំព័រ Newegg ឱ្យដឹងថា ការលក់ក្នុងតម្លៃប្រូមូសិនពិសេសនេះ នឹងមានរយៈពេល ៦ថ្ងៃប៉ុណ្ណោះ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena