Hacker អះអាងលុកលុយឃើញ Source Code របស់ Windows 10 ទំហំដល់ 32TB និងបានទម្លាយចែកគ្នាមើលលើអនឡាញ
ថ្មីៗនេះ Hacker បានអះអាងថា ខ្លួនមានសមត្ថភាពអាចវែកមើលកូដ នៃប្រព័ន្ធសូហ្វ៊ែរ Windows 10 របស់ Microsoft បាន ហើយនិងបាន ទម្លាយចេញនៅលើអនឡាញថែមទៀត។ នេះបើតាមសេចក្ដីរាយការណ៍ដំបូងពីគេហទំព័រអង់គ្លេស Register។
ការធ្វើឱ្យបែកធ្លាយកូដសម្ងាត់នេះ គឺមានទំហំយ៉ាងធំរហូតដល់ជាង 32 terabytes ដែលរួមមានទាំង Source Code នៃ Windows 10 និងកូដដទៃទៀត ដែលត្រូវបានប្រើសម្រាប់ការងារផ្ទៃក្នុងនៅ Microsoft។ ហើយនេះ ក៏មានការអះអាងពី Microsoft ផ្ទាល់ ទៅលើការបែកធ្លាយកូដសម្ងាត់នេះផងដែរ ដែលក្នុងនោះមានកូដពាក់ព័ន្ធ Windows 10 យ៉ាងច្រើន ត្រូវបានប្រើសម្រាប់ឱ្យ Hardware របស់កុំព្យូទ័រដំណើរការ រួមទាំង Driver របស់ built-in USB, Wi-Fi និង Bluetooth ជាដើម។
Hacker និងអ្នកចេះដឹងផ្នែកកូដដទៃទៀត ពេលនេះប្រហែលមិនចោលភ្នែកទំនងពីការបែកធ្លាយ Source Code របស់ Microsoft ទេ ប្រហែលពួកគេ ត្រងយកប្រយោជន៍ពីការបែកធ្លាយ Data នៃកូដសម្ងាត់របស់ Microsoft តែវាអាចជាការខាតបង់យ៉ាងខ្លាំងដល់ Microsoft ទៅវិញ។ កូដទាំងនោះ បានត្រូវទម្លាយចេញនៅលើវែបសាយឈ្មោះ BetaArchive.com។
ក្រុមហ៊ុន Microsoft បានអះអាងចំពោះការបែកធ្លាយកូដសម្ងាត់របស់ខ្លួនថា ពិតមែន ហើយបានលើកឡើងថា វាជាការលេចចេញពី Shared Source Initiative ជាកម្មវិធី (program) មួយដែល Microsoft ដំណើរការវា សម្រាប់ចែកចាយ (share) Windows Source Code ទៅឱ្យក្រុមហ៊ុនជាដៃគូសហការផលិតកុំព្យូទ័រ ឱ្យដំណើរការ Windows OS ស្រាប់ៗ (PC Manufacturers ) និងដៃគូផ្សេងទៀត។ ការបែកធ្លាយ គឺមានទាំង hardware code អំពីជំនាន់ Windows 10ខុសៗគ្នា ដែលដែលធ្លាប់លេចចេញក្រៅពីការិយាល័យរបស់ Microsoft ឡើយ។ នេះបើតាមការបញ្ជាក់បន្ថែមពី Register៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ businessinsider