Asus ​ប្រកាស​ចេញ Laptop ស៊េរី​ថ្មី​កម្រាស់​ស្ដើង​ម៉ូដែល VivoBook S510 បំពាក់ Core i7, RAM 8GB តែ​តម្លៃ​ធូរ​ក្រោម $១០០០ ទេ !!​



​ថ្មីៗ​នេះ​ក្រុមហ៊ុន Asus បាន​ប្រកាស​ចេញ​កុំព្យូទ័រ​ប្រភេទ notebook ​ជំនាន់​ចុងក្រោយ ម៉ូដែល Asus VivoBook S510 ​ដែល​បំពាក់​មក​ជាមួយ​អង្គ​ប្រតិបត្តិ Intel Processor ជំនាន់​ចុងក្រោយ​បង្អស់​ដូច​គ្នា។ VivoBook S510 ​មាន​អេក្រង់​ទំហំ ១៥,៦អ៊ីញ​កម្រិត Full HD ​ជាមួយ resolution ​ទំហំ 1920x1080px។ https://youtu.be/eMpzOY94bG0 កុំព្យូទ័រ​យួរដៃ​រាង​ស្លីម​នេះ ប្រើប្រាស់​បន្ទះ​ឈីប Intel Core i5 ​ឬ Core i7 ​មាន RAM 8GB ​និង​មាន HDD ទំហំ 1TB ហើយ​ក៏​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD ទំហំ 128GB ​មក​ជាមួយ​ផង​ដែរ ដែល​វា​នឹង​ជួយ​ដល់​ល្បឿន​ដំណើរការ​ប្រព័ន្ធ​បាន​រហ័ស។ ចំពោះ​តម្លៃ​កុំព្យូទ័រ​ជំនាន់​ថ្មី Asus VivoBook S510 ​នេះ គឺ​ចាប់ពី ៦៩៩ដុល្លារ ហើយ​ម៉ូដែល​ភ្ជាប់​លក្ខណៈ​សម្បត្តិ​ខ្ពស់​បំផុត គឺ​មាន​តម្លៃ​ត្រឹមតែ​ក្រោម ១០០០ដុល្លារ​ប៉ុណ្ណោះ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Asus, Windows Central
X
5s