Apple ក្ដាប់ចំណែកទីផ្សារ Smartwatch ច្រើនជាងគេជាប់លេខ១ ប្រចាំ Q1'2017 ខណៈ Samsung បានលេខ២
យោងតាមទិន្នន័យចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវចំណែកទីផ្សារ Strategy Analytics បង្ហាញថា Apple បានក្លាយជាក្រុមហ៊ុនលក់នាឡិកាឆ្លាតវៃ គឺ Apple Watch ដាច់ច្រើនជាងគេ នៅត្រីមាសទី១ ឆ្នាំ២០១៧ កន្លងទៅ ពោលគឺក្ដាប់បាន ៥០% ទៅ ៥៣% នៃចំណែកទីផ្សារ Smartwatch ទូទាំងពិភពលោក។ ចំណែកទីផ្សារប៉ុណ្ណេះ បានជួយឱ្យ Apple ឈរលើតំណែងលេខ១ ជាក្រុមហ៊ុនលក់ចេញនាឡិកាឆ្លាតវៃដាច់ជាងគេនៅត្រីមាសទី១ ២០១៧។