តើអ្វីទៅជាប្រតិវេទន៍ប្រចាំឆ្នាំ (Annual Declaration)?
បន្ទាប់ពីបានចុះបញ្ជីពាណិជ្ជកម្មស្របតាមបញ្ញត្តិនៃច្បាប់រួចមក សហគ្រាសពាណិជ្ជកម្មទាំងឡាយ អាច ទទួលបាននូវនីតិបុគ្គលិកលក្ខណៈ (ទម្រង់តាមផ្លូវច្បាប់) ដែលអនុញ្ញាតឱ្យសហគ្រាសទាំងនោះ អាចប្រកប ពាណិជ្ជកិច្ចស្របតាមច្បាប់ និង ស្របតាមកម្មវត្ថុអាជីវកម្មរបស់ខ្លួនបាន។ យ៉ាងណាមិញ ជាកាតព្វកិច្ចដែល កំណត់ដោយច្បាប់ រាល់សហគ្រាសពាណិជ្ជកម្មដែលបានចុះបញ្ជីទាំងឡាយ ត្រូវតែធ្វើការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ នៅក្រសួងពាណិជ្ជកម្មនាដំណាច់ឆ្នាំនីមួយៗ។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងយល់អំពីតើអ្វីទៅជា ប្រតិវេទន៍ប្រចាំឆ្នាំ? តើនៅក្នុងប្រតិវេទន៍ប្រចាំឆ្នាំនោះ មានរៀបរាប់ពីអ្វីខ្លះ? ហើយតើហេតុអ្វីចាំបាច់ត្រូវតម្កល់ ប្រតិវេទន៍ជារៀងរាល់ឆ្នាំ?
យោងទៅលើច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មឆ្នាំ ២០០៥ សហគ្រាសពាណិជ្ជកម្មទាំងឡាយដែលបាន ចុះបញ្ជីពាណិជ្ជកម្ម និង កំពុងប្រកបអាជីវកម្មរបស់ខ្លួន មានកាតព្វកិច្ចតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ ដែលទាក់ទងទៅ នឹងស្ថានភាពរបស់ក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម។ ក្នុងន័យនេះ ពាក្យថា “ប្រតិវេទន៍ប្រចាំឆ្នាំ” គឺសំដៅដល់សំណុំ ឯកសារអំពីស្ថានភាពសហគ្រាសពាណិជ្ជកម្ម ដែលត្រូវដាក់ជូននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជ កម្មនាដំណាច់ឆ្នាំនីមួយៗ ក្នុងគោលបំណងប្រកាសអំពីស្ថានភាពប្រចាំឆ្នាំរបស់សហគ្រាស។ ដើម្បីតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំនោះ ម្ចាស់សហគ្រាស ឬអ្នកតំណាង ត្រូវបំពេញព័ត៌មានតម្រូវនានានៅក្នុង ទម្រង់បែបបទដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម។
ព័ត៌មានតម្រូវនៅក្នុងប្រតិវេទន៍ប្រចាំឆ្នាំនោះ មានជាអាទិ៍៖ ១. ព័ត៌មានទូទៅរបស់សហគ្រាស (នាមករណ៍ក្រុមហ៊ុន អត្តលេខចុះបញ្ជី និង កាលបរិច្ឆេទចុះបញ្ជី) ២. អាសយដ្ឋាន (អាសយដ្ឋានចុះបញ្ជី) ៣. ព័ត៌មានអភិបាល និង ម្ចាស់ហ៊ុន (ចំនួនអភិបាល និង ចំនួនម្ចាស់ហ៊ុន) ៤. ចំនួនដើមទុន (ចំនួនដើមទុនសរុប)។ បន្ថែមលើនេះទៀត កាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញនូវ ប្រកាសលេខ ១០៧ ព.ណ.ចបព. ប្រក ស្តីពីការតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដែលនៅក្នុង ប្រកាសនោះ តម្រូវឱ្យសហគ្រាសពាណិជ្ជកម្មដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មទាំងអស់ ធ្វើការ តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំដែលទាក់ទងទៅនឹងស្ថានភាពក្រុមហ៊ុនតាមប្រព័ន្ធស្វ័យប្រវត្តកម្ម (Automation System) របស់ក្រសួងពាណិជ្ជកម្មតាមរយៈគេហទំព័រ៖ www.businessregistration.moc.gov.kh៕
ដោយ៖ ប៉ុម ទូច