តើអ្វីទៅជាអាករលើធាតុចូល (Input Tax)?​



អាករលើធាតុចូល គឺជាប្រាក់អាករដែលលោកអ្នកបានបង់លើទំនិញឬសេវា ដែលលោកអ្នកបានទិញសម្រាប់ប្រើ ប្រាស់ក្នុងអាជីវកម្ម។ ប្រសិនបើលោកអ្នកបានចុះបញ្ជីអាករលើតម្លៃបន្ថែម (VAT) ហើយ នោះលោកអ្នកអាចស្នើសុំឥណទានអាករលើ តម្លៃបន្ថែមដែលបានកំណត់លើទំនិញឬសេវាខាងលើនេះ។ នេះគឺជាអាករលើធាតុចូលរបស់លោកអ្នក។ ក្រៅពី អាករលើតម្លៃបន្ថែមដែលបានបង់លើការទិញវត្ថុធាតុដើម ឬ ការទិញទំនិញសម្រាប់លក់ទៅវិញ អាករលើធាតុចូល ក៏រួមបញ្ចូលផងដែរនូវអាករដែលបានបង់ដូចខាងក្រោម៖ ក. ការទិញសម្ភារៈការិយាល័យ ខ. ការទិញយានយន្តសម្រាប់ដឹកជញ្ជូនទំនិញក្នុងអាជីវកម្ម គ. ចំណាយថ្លៃអគ្គីសនីសម្រាប់អាជីវកម្ម ឃ. ចំណាយថ្លៃទូរស័ព្ទប្រើប្រាស់សម្រាប់អាជីវកម្ម ង. ចំណាយលើសេវាក្នុងការធ្វើអាជីវកម្ម (ឧទាហរណ៏ៈ ថ្លៃឈ្នួលគណនេយ្យករ ឬមេធាវី) អាករលើធាតុចូលមិនរួមបញ្ចូលទេនូវអាករលើតម្លៃបន្ថែម ដែលបានបង់លើទំនិញឬ សេវាសម្រាប់អាជីវកម្ម របស់ បុគ្គលដទៃ ឬ អាករលើតម្លៃបន្ថែមលើការទិញប្រើប្រាស់ផ្ទាល់ខ្លួន ដូចជាការទិញគ្រឿងសង្ហារឹមសម្រាប់ តុបតែង គេហដ្ឋានរបស់លោកអ្នកជាដើម។ អាករលើតម្លៃបន្ថែមដែលបានបង់បែបនេះមិនមែនជាអាករ លើធាតុចូលរបស់ លោកអ្នកទេ។ លើសពីនេះទៅទៀត នៅពេលដែលលោកអ្នកមានការចំណាយ ហើយត្រូវបង់អាករលើតម្លៃបន្ថែម លោកអ្នកត្រូវ សួរខ្លួនឯងថា តើការចំណាយនេះសម្រាប់តែការប្រកបអាជីវកម្មរបស់លោកអ្នកពិតមែនឬទេ? ប្រសិនបើ ពិតមែនលោកអ្នកអាចនឹងកាត់កងបានដោយធ្វើការស្នើសុំឥណទានអាករលើធាតុចូល។ សូមចងចាំថាលោកអ្នកមិន អាចស្នើសុំជាឥណទានអាករលើធាតុចូលសម្រាប់ការចំណាយដូចខាងក្រោមនេះបាន ទេ៖ ក. ការទិញរថយន្ត លើកលែងតែលោកអ្នកប្រកបអាជីវកម្ម លក់់ឬជួល រថយន្តនោះ។ ខ. ការទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ លើកលែងតែលោកអ្នកប្រកបអាជីវក ម្មផ្គត់ផ្គង់ការ ទទួលភ្ញៀវ ការកំសាន្ត ឬការសម្រាកលំហែ៕ ដោយ៖ ប៉ុម ទូច ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ
X
5s