Yahoo កែទម្រង់​ Interface ​ថ្មី​​លើ​សេវាកម្ម​ផ្ញើ​អ៊ីមែល​ខ្លួនដាក់​ឈ្មោះ​ថា Yahoo Mail Pro រួម​ជាមួយ​​រូប emojis ថ្មី​ៗ​ទៀត​



​ថ្មីៗ​បើ Yahoo Mail ​មិន​សូវ​មាន​ប្រជាប្រិយភាព​ក្នុង​ការ​ប្រើប្រាស់ ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​បន្ត​ខិតខំ​កែលំអ ផ្ដល់​បទពិសោធន៍​ថ្មី​ក្នុង​ការ​ប្រើប្រាស់​ដល់​អ្នក​ប្រើ​សេវាកម្ម​ខ្លួន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ថ្ងៃ​នេះ ក្រុមហ៊ុន​បាន​ប្រកាស​ចេញ​នូវ​ការ​កែលំអ​ទម្រង់ Interface នៃ​សេវាកម្ម​ផ្ញើ​អ៊ីមែល​របស់​ខ្លួន ព្រម​ទាំង​មុខងារ​ថ្មី​ខ្លះៗ ក៏​ដូច​ជា​កែលំអ​លើ​ល្បឿន​ប្រើប្រាស់ រួម​ជាមួយ​សេវាកម្ម ad-free Mail ​គឺ Yahoo Mail Pro។

ទម្រង់ Interface ​របស់ Yahoo Mail ​ដំណើរការ​វិញ ជាមួយ​ការ​កែប្រែ​ទម្រង់​ថ្មី មាន​លក្ខណៈ​ស្អាត​ធ្វើ​ឱ្យ​អតិថិជន​ងាយស្រួល​ប្រើ​ជាង​មុន និង​សាមញ្ញ​ជាង​មុន។ ប៊ូតុង និង​ធាតុ​ផ្សេង​ទៀត ឥឡូវ​ឃើញ​មាន​គម្លាត​ច្រើន​ពី​គ្នា ហើយ​ក៏​ងាយស្រួល touch បញ្ជា​នៅ​ក្នុង inbox។ Yahoo ​ឱ្យ​ដឹង​ថា ខ្លួន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​វែប​ចុងក្រោយ នៅ​ក្នុង​ការ​រៀបចំ​ទម្រង់ Interface ក៏​ដូច​ជា​បន្ថែម​មុខងារ​ថ្មី​មួយ​ចំនួន​នេះ ហើយ​ក៏​បន្ថែម​តិចនិក​ប្រើប្រាស់​ងាយស្រួល ដល់​អ្នក​ប្រើ​ថែមទៀត ជាក់ស្ដែង​វា​មាន​តម្រូវការ​អ៊ីនធឺណិត​តិច​ជាង​ទម្រង់​មុន មាន​ន័យ​ថា វា​អាច​ដំណើរការ​បាន​ល្អ​ជាង​មុន ទោះបី​ខ្សោយ​អ៊ីនធឺណិត​ក៏​ដោយ។ https://youtu.be/YaZY4IzO2mA ក្រុមហ៊ុន Yahoo ថែមទាំង​បាន​បន្ថែម​រូប emojiis ​ថ្មី​មួយ​ចំនួន និង​ការ​បើក​មើល Photo និង Document ក្នុង​ទម្រង់​បង្ហាញ​ថ្មី​ផង​ដែរ។ ទម្រង់​បើក​មើល​ថ្មី​ទាំង​នេះ អាច​ឱ្យ​អ្នក​ មើល​ឯកសារ ឬ​រូបថត ដែល​អ្នក​បាន​ផ្ញើ​ចេញ ឬ​ទទួល​ចូល ពី​ក្នុង​ទីតាំង​តែមួយ ដែល​ជា​ការ​កំណត់​រៀបចំ​ជា​លក្ខណៈ​ដើម៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s