តែ ១៧សប្ដាហ៍ប៉ុណ្ណោះ Nintendo Switch លក់ដាច់អស់ ១លានគ្រឿងនៅជប៉ុន
ក្រុមហ៊ុន Nintendo ថ្មីៗនេះបានប្រកាសឱ្យដឹងជាផ្លូវការនូវតួលេខចែកចាយលក់ឧបករណ៍ហ្គេម Nintendo Switch នៅលើទីផ្សារជប៉ុនគឺ លក់ដាច់រហូតដល់ ១លានគ្រឿង ដោយប្រើពេលត្រឹមតែ ១៧សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីដាក់ឱ្យចរាចរលក់។ ហើយខណៈពេលនេះ Game Console ដ៏ពេញនិយមរបស់ក្រុមហ៊ុនម្ចាស់ហ្គេមតុក្កតាស៊ីផ្សិតនេះ នៅមានស្តុក កំពុងបន្តចរាចរលក់ជាធម្មតា រហូតដល់អស់ពីស្តុក។
Nintendo Switch ត្រូវក្រុមហ៊ុនដាក់លក់ដំបូងនៅថ្ងៃទី៣ មីនា ឆ្នាំ២០១៧ ហើយមានលក់ជាបន្តនៅទីផ្សារសកល ក្នុងតម្លៃ ៣០០ដុល្លារ ឬ ២៨០ផោន។ ខាងក្រោមនេះ ជាអាយុកាល គិតចាប់ពីឧបករណ៍ហ្គេម Console របស់បណ្ដាក្រុមហ៊ុនធំៗ បានចេញលក់ រហូតមកដល់ពេលបច្ចុប្បន្ន៖
▪ Game Boy Advance: 3 weeks
▪ DS: 4 weeks
▪ PS2: 5 weeks
▪ Wii: 6 weeks
▪ 3DS: 13 weeks
▪ PSP: 14 weeks
▪ Switch: 17 weeks
▪ GameCube: 17 weeks
▪ N64: 29 weeks
▪ PS1: more than 30 weeks
▪ WiiU: 34 weeks
▪ PS3: 36 weeks
▪ PS Vita: 43 weeks
▪ DreamCast: 45 weeks
▪ PS4: 49 weeks
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Eurogamer