​គិត​ត្រឹម​ខែ​មិថុនា​ ២០១៧ Facebook ​មាន​ចំនួន​អ្នក​ប្រើ​​​កើន​​ដល់​ ២ពាន់​លាន​គណនី !​



​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg ​ថ្មីៗ​នេះ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ អំពី​ការ​កើន​ឡើង​ចំនួន​អ្នក​ប្រើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដោយ​គិត​មក​ដល់​ពេល​នេះ មាន​រហូត​ដល់ ២ពាន់​លាន​គណនី​ដែល​ប្រើ​ប្រាស់​ប្រចាំ​ខែ។

តួលេខ​លេខ​អ្នក​ប្រើ​បណ្ដាញ​សង្គម​យក្ស Facebook គឺ​មាន​ការ​កើនឡើង​ពី​មួយ​ខែ ទៅ​មួយ​ខែ ដែល​វា​បាន​កើន​ពី ១,៩៤ពាន់​លាន​គណនី នៅ​ខែ​មីនា ឆ្នាំ២០១៧ ដល់ ២ពាន់​លាន​គណនី គិត​ត្រឹម​ខែ​មិថុនា​ឆ្នាំ២០១៧ ដដែល​នេះ។ ចំនួន​អ្នក​ប្រើ Facebook ​កាលពី​ខែ​កក្កដា ឆ្នាំ២០១៦ មាន​ត្រឹម ១,៧១ពាន់​លាន​គណនី​ប៉ុណ្ណោះ។

ការ​កើនឡើង​នេះ គឺ​ដោយសារ​ការ​រួម​ចំណែក របស់​បណ្ដា​សមាគម​តូចៗ​កើត​ក្រោយ ក៏​ដូច​ជា អ្នក​ប្រើប្រាស់​ស្មាតហ្វូន​កើន​ឡើង ដែល​ពួក​គេ ធ្វើ​ការ Share ​និង​បាន​ចូលរួម​ប្រើ​ជា​រៀងរាល់​ថ្ងៃ។ រាល់ថ្ងៃ មាន​មនុស្ស​ប្រមាណ​ជាង ១៧៥លាន​នាក់ បាន​ចែកចាយ និមិត្តសញ្ញា​ក្ដី​ស្រលាញ់ (Love reaction) ​ហើយ​ប្រហែល ៨០០លាន​នាក់ តែងតែ​ចុច Like ​មាតិកា​ផ្សេងៗ​នៅ​លើ Facebook។ អ្នក​ប្រើ​ជា ១លាន​គណនី​ប្រើ Groups ​ជា​រៀងរាល់​ខែ៕

  ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Facebook
X
5s