iPhone 8 ទំនងនឹងមានការឌីហ្សាញបែបនេះមែន ជាទូរស័ព្ទមានគែមមហាស្ដើងមិនចាញ់ Galaxy S8 ទេ !!
យើងបានឮដំណឹងចចាមអារ៉ាមជាច្រើនរួចមកហើយ អំពីទូរស័ព្ទ iPhone 8 ជំនាន់ថ្មីរបស់ Apple ហើយក៏ធ្លាប់បែកធ្លាយរូបរាងឌីហ្សាញខ្លះៗផងដែរ។ អ្វីដែលសាធារណជន ចាប់អារម្មណ៍ និងរំពឹងទុកមុនគេ គឺទៅលើរូបរាងឌីហ្សាញថ្មីនៃកំពូលស្មាតហ្វូនត្រកូល iPhone នេះតែម្ដង។