រថយន្ត​​ទំនើប BMW i8 Roadster លេច​រូប​រាង​​ហើយ​ ពិត​ជា​គួរ​ឱ្យ​ទាក់ទាញ​​ ​ត្រៀម​បង្ហាញ​នៅ​​ឆ្នាំ២០១៨ (Video)​



ក្រុមហ៊ុន BMW ថ្មីៗ​នេះ បាន​បញ្ចេញ​ឈុត​វីដេអូ​ទាក់ទាញ​សាធារណជន ឱ្យ​មក​ចំណាប់​អារម្មណ៍​រថយន្ត​ទំនើប​ស៊េរី​ថ្មី​របស់​ខ្លួន ម៉ូដែល BMW i8 Roadster រូបរាង​ដ៏​ស៊ិចស៊ី​។ នេះ​ជា​ការ​បង្ហើប​ចេញ​រូបរាង​រថយន្ត​ម៉ូដែល BMW i8 Roadster ស៊េរី​ថ្មី​លើក​ដំបូង ប៉ុន្តែ ក្រុមហ៊ុន​ហាក់​ចង់​លាក់ ដោយ​មិន​ទាន់​បញ្ចេញ​រូបរាង​ឌីហ្សាញ​ទាំង​ស្រុង​របស់​វា​នៅ​ឡើយ។ https://youtu.be/qOhRJYNK5mU BMW i8 Roadster ស៊េរី​ទំនើប​របស់​ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​នេះ នឹង​ត្រូវ​វែកមុខ នៅ​ឆ្នាំ​ក្រោយ ឆ្នាំ២០១៨ ជាមួយ​ការ​រំពឹង​ពី​សាធារណជន​ថា នឹង​អម​ដោយ​មុខងារ​ថ្មី​ពិសេសៗ ក៏​ដូច​ជា​រចនាបថ​ឡូយ ស័ក្ដិសម​នឹង​យុវវ័យ​សម័យ​ថ្មី។

BMW i8 Roadster បំពាក់​មក​ស្រាប់​នូវ​បច្ចេកវិទ្យា​ហាយប្រ៊ីដ (plug-in hybrid) គឺ BMW eDrive ​គឺ​ប្រើ​ថាមពល​អគ្គិសនី ក្នុង​អត្រា ១៥,៤គីឡូវ៉ាត់​ម៉ោង/១០០គីឡូម៉ែត្រ។ ចំពោះ​ការ​ប្រើ​ប្រេង​សាំង​វិញ គឺ ២,០លីត្រ / ១០០គីឡូម៉ែត បើ​ប្រើ​ហ្គាស់ CO2 emissions វិញ គឺ ៤៥ក្រាម ក្នុង១គីឡូម៉ែត្រ។ ទាយាទ BMW ​i ថ្មី​នេះ​ គឺ​ជា​សមាជិក​ទី៣ នៃ​ស្ថិត​ក្នុង​ត្រកូល​រថយន្ត BMW i។ ក្នុង​ឆ្នាំ២០១៨ ក្រោយ​នេះ BMW i8 Roadster នឹង​មាន​បំពាក់​មុខងារ​ទំនើប គឺ​អាច​បើក​ទ្វារ​រថយន្ត ឡើង​លើ មាន​ទម្រង់​ដូច​ស្លាប​ឥន្ទ្រី​អីចឹង៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ BMW
X
5s