ត្រៀមខ្លួនហើយនៅ... នឹងមានកំពូលទូរស័ព្ទអេក្រង់កោង គែមមហាស្ដើងចំនួន ៥ម៉ូដែលចាប់កំណើតឆ្នាំ២០១៧ នេះ
សង្កេតឃើញ ស្មាតហ្វូនអេក្រង់កោង និងគែមស្ដើង ចាប់ផ្ដើមមានការចាប់អារម្មណ៍ខ្លាំងពីមហាជន វាហាក់ឆ្លុះបញ្ចាំងពីយុគសម័យបច្ចេកវិទ្យាមួយជំហានទៅមុខទៀត នៃការរចនាទូរស័ព្ទដ៏គួរឱ្យទាក់ទាញនេះ។ កន្លងមក ទាំង LG, Sharp សុទ្ធតែបានបង្ហាញគំរូអេក្រង់ស្មាតហ្វូនគ្មានគែម ប៉ុន្តែក្រុមហ៊ុនទាំងពីរនៅពុំទាន់ បង្ហាញផលិតផលពិត បំពាក់នៅលើស្មាតហ្វូននៅឡើយ។ ដោយឡែក Samsung បានបោះជំហានទៅមុនមួយជំហានហើយ ខណៈ Xiaomi ក៏ដូចគ្នា ដោយបានបញ្ចេញ Xiami Mi Mix។
យ៉ាងណា Mi Mix មិនទាន់ពេញលក្ខណៈជាស្មាតហ្វូនគែមអេក្រង់នៅឡើយ ដោយសារផ្នែកខាងក្រោមទូរស័ព្ទនេះ គឺនៅសល់ច្រើនបន្តិច ខណៈ ៣ជ្រុងទៀត គ្មានសល់គែមទូរស័ព្ទ ហើយវាក៏ត្រឹមជាស្មាតហ្វូនអេក្រង់កោងប៉ុណ្ណោះ។ ដោយឡែក Galaxy S8/S8+ របស់ Samsung ត្បិតមានអេក្រង់ទំនើងរាងកោង ប៉ុន្តែមិនទាន់អាចហៅបានជា ស្មាតហ្វូនគ្មានគែម ១០០% នៅឡើយ។
យ៉ាងណា ក្នុងឆ្នាំ២០១៧ នេះ មានការរំពឹងវត្តមានស្មាតហ្វូនទំនើប អាចមានអេក្រង់កោង និងមានគែមស្ដើង ឬគ្មានគែមទូរស័ព្ទ ប៉ុន្មានម៉ូដែលទៀតរួមមាន៖
១) iPhone 8
២) Galaxy Note 8
៣) Xiaomi Mi Mix 2
៤) Google Pixel 2
៥) Meizu Pro 7
បញ្ជាក់៖ ទាំងនេះ គ្រាន់តែជាគំរូទូរស័ព្ទប៉ុណ្ណោះ ពុំមែនជាស្មាតហ្វូនចេញដោយក្រុមហ៊ុនជាផ្លូវការនៅឡើយ៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena