Samsung ​ប្រកាស​ស្មាតហ្វូន​ស៊េរី​ថ្មី​ទៀត​ហើយ ម្ដង​នេះ​គឺ​ត្រកូល J ម៉ូដែល J5 Pro ភ្ជាប់​អេក្រង់ Super AMOLED ​និង RAM 3GB ​​



ក្រុមហ៊ុន Samsung ​ថ្មីៗ​នេះ​ទើប​សម្ពោធ​ផ្លូវការ​នូវ​ស្មាតហ្វូន​ស៊េរី​ថ្មី​ទៀត​ហើយ គឺ​ម៉ូដែល J5 Pro ​ភ្ជាប់​លក្ខណៈ​សម្បត្តិ​ល្អ​បង្គួរ អាច​ប្រើប្រាស់​ត្រូវ​តម្រូវការ​ច្រើន ព្រោះ​យ៉ាង​ហោច វា​ក៏​បាន​ភ្ជាប់​មក​ជាមួយ RAM ទំហំ 3GB ​ប្រើ​អេក្រង់ Super AMOLE ​កម្រិត HD (1280x720) នៃ​ទំហំ ៥,២អ៊ីញ។ Galaxy J5 Pro ​ភ្ជាប់​ប្រើប្រាស់​បន្ទះ​ឈីប octa core ល្បឿន 1.6GHz ​ប្រភេទ Exynos 7870 ផលិត​ដោយ Samsung ផ្ទាល់ ហើយ​វា​មាន​ RAM 3GB អម​ដោយ​មេម៉ូរី​ម៉ាស៊ីន​ទំហំ 32GB។ ប្រសិន​អ្នក​ត្រូវការ​អង្គ​ចងចាំ​ធំ​ជាង​នេះ ក៏​អាច​បន្ថែម microSD ​ទំហំ​ដល់ 256GB បាន​ផង​ដែរ។ ស្មាតហ្វូន​ធុន​មធ្យម​ថ្មី​របស់ Samsung នេះ មាន​កាមេរ៉ា​ទាំង​មុខ និង​ក្រោយ​ទំហំ​ដល់ 13MP វា​ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0 ​និង​មាន​កម្លាំង​ថ្ម 3000mAh។ Galaxy J5 Pro ​ចាប់​មាន​លក់​នៅ​លើ​ទីផ្សារ​ថៃ ក្នុង​តម្លៃ ២៩៤ដុល្លារ តែ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​អំពី​កាលបរិច្ឆេទ​មាន​លក់​លើ​ទីផ្សារ​ដទៃ​នៅ​ឡើយ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Phone Arena
X
5s