LG បញ្ចេញវីដេអូផ្លូវការក្ដៅៗផ្សាយពាណិជ្ជកម្មលើកស្ទួយកំពូលស្មាតហ្វូនថ្មី LG G6+
ក្រុមហ៊ុន LG បានថ្មីៗនេះ ទើបផលិតបាននូវវីដេអូផ្សព្វផ្សាយផលិតផលផ្លូវការលើស្មាតហ្វូនស៊េរីថ្មី LG G6+។ វីដេអូនេះ បង្ហាញនូវទូរស័ព្ទទំនើបនេះ មានពណ៌ថ្មីចំនួន២ ដ៏ស្រស់ស្អាត គឺពណ៌ខៀវ Marine Blue និង Terra Gold អមជាមួយមុខងារមិនជ្រាបទឹក ក៏ដូចជាមិនចូលធូលីផងដែរ។
https://youtu.be/4u5JQRQibBw
ស្មាតហ្វូនស៊េរីខ្ពស់ G6+ នេះ រឹតតែជាជំនាន់ premium version ជាងស្មាតហ្វូន G6 ដែលបានប្រកាសចេញកាលពីដើមឆ្នាំ២០១៧។ ក្រៅពី G6+ មានជម្រើសពណ៌ថ្មីពីរហើយនោះ វាថែមទាំងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។ អ្នកថែមទាំងអាច សាកថ្ម G6+ បានដោយបច្ចេកវិទ្យាឥតខ្សែ (wireless charging) និងមុខងារ 32-bit Hi-Fi Quad DAC ក៏ដូចជា B&O Play earphone មាននៅក្នុងប្រអប់ស្រាប់។
ស្មាតហ្វូនទំនើបជំនាន់ថ្មីរបស់ក្រុមហ៊ុនកូរ៉េនេះ ថែមទាំងបានភ្ជាប់មកនូវសូហ្វ៊ែរទំនើបមួយចំនួនដូចជា Face Print (ដោះសោទូរស័ព្ទយ៉ាងងាយស្រួល តាមផ្ទៃមុខ), Google Awareness API និង Covered Lens ហើយអ្វីទាំងនេះ ក៏នឹងត្រូវបញ្ចូលឱ្យមាននៅលើម៉ូដែល LG G6 សម្រាប់កញ្ចប់ Software Update ថ្មីខាងមុខផងដែរ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ gsmarena