សូមណែនាំ ឆ្នាំងសាកថ្មទូរស័ព្ទ (Charger) មានកម្រាស់ស្ដើងបំផុតលើលោក តម្លៃ $៣៩ (Video)
នេះជាចំណែកមួយនៃការច្នៃបង្កើតថ្មី ក្នុងយុគសម័យស្មាតហ្វូនទំនើបបច្ចុប្បន្ន ជាឧបករណ៍ដែលស្មាតហ្វូនមិនអាចខ្វះបាន សម្រាប់សាកថ្ម។ អ្វីដែលពិសេសនោះ ឆ្នាំងសាកនេះ ត្រូវបានឌីហ្សាញឱ្យមានកម្រាស់មហាស្ដើង ត្រូវចាត់ទុកជាឆ្នាំងសាកស្ដើងបំផុតលើលោក។
https://youtu.be/I08gGIttmHU
ឆ្នាំងសាកថ្មទូរស័ព្ទ ស្ដើងបំផុតនេះ ជាសមិទ្ធផលរបស់ក្រុមហ៊ុន Kado ដែលមានឯកទេសផលិតគ្រឿងបន្សំ accessory។ Kado ពិតជាអាចធ្វើវាបាន គឺជាឆ្នាំងសាកថ្មទូរស័ព្ទស្ដើងបំផុតលើលោក។ វាមានកម្រិតត្រឹម ០,២អ៊ីញ ឬប្រហែល ៥មិល្លីម៉ែត្រប៉ុណ្ណោះ មានសណ្ឋានជាបន្ទះ ហើយមានជន្លួញដែលប្រើសម្រាប់ដោតទៅនឹងហ្វ្រីភ្លើង គឺបត់ចុះឡើងបាន។