BizKhmer ជាដៃគូតែមួយគត់របស់ Audi Cambodia ផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏មហស្ចារ្យពីទីក្រុងបាសេឡូណា ថ្ងៃទី១១ កក្កដា នេះ
BizKhmer គឺជាដៃគូតែមួយគត់របស់ Audi Cambodia ផ្សព្វផ្សាយពីព្រឹត្តិការណ៍ដ៏មហស្ចារ្យពីទីក្រុងប៉ាសេឡូណា (Barcelona) ប្រទេសអេស្ប៉ាញនៅថ្ងៃទី ១១ ខែកក្កដា ខាងមុខនេះ។ Audi Summit ជាព្រឹត្តិការណ៍ដ៏បំផុតប្រចាំឆ្នាំរបស់ក្រុមហ៊ុនផលិតរថយន្តយក្សអាល្លឺម៉ង់ Audi AG។
ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះនឹងរៀបចំឡើងនៅលើទីតាំងដ៏ប្រណិតមួយដែលមានផ្ទៃដីទំហំជាង ១ម៉ឺនម៉ែត្រការ៉េ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា កិច្ចប្រជុំកំពូល Audi Summit ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដំបូង ដែលនឹងបង្ហាញពីដំណោះស្រាយឈានមុខគេលើអនាគតនៃបំឡាស់ប្ដូរនៅក្នុងទីក្រុង (urban mobility) ដោយគិតពីសេវាកម្មលំដាប់ខ្ពស់នៃបំឡាស់ប្ដូរ រហូតដល់បច្ចេកវិទ្យាគំរូនៃការបើកបរ និងចតយានយន្ត។
បើតាមការបញ្ជាក់ពីក្រុមហ៊ុន Audi ភ្ញៀវកិត្តិយសមកពីវិស័យផ្សេងៗមានដូចជា ប្រព័ន្ធផ្សព្វផ្សាយ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រមាណជាង ២០០០នាក់មកពីជុំវិញពិភពលោក រំពឹងថា នឹងទៅចូលរួមព្រឹត្តិការណ៍ Audi Summit នេះ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺនឹងមានកម្មវិធីតាំងបង្ហាញរថយន្តលំដាប់កំពូលបច្ចេកវិទ្យាចុងក្រោយ Audi A8 ជំនាន់ទី៤។
ភ្ញៀវកិត្តិយសទាំងនឹងនឹងទទួលបានបទពិសោធន៍នៃសេវាកម្មថ្មីៗរបស់ក្រុមហ៊ុនទៅលើបច្ចេកវិទ្យាបំឡាស់ទីផ្សារភ្ជាប់នឹងឌីជីថល និងប្រកបដោយចិរភាពសម្រាប់ទីក្រុងឆ្លាតវៃ (smart city) នាពេលអនាគត។
ការតាំងបង្ហាញនឹងមានកម្មវិធីធំៗ ២ក្នុងព្រឹត្តិការណ៍ដដែលនេះ គឺ ការតាំងបង្ហាញរថយន្តបច្ចេកវិទ្យាថ្មី៧០គ្រឿង រយៈពេលមួយម៉ោងនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ និងកម្មវិធីមួយទៀតគឺការដាក់តាំងបង្ហាញរថយន្តបច្ចេកវិទ្យាចុងក្រោយ Audi A8។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Audi AG នឹងបង្ហាញបច្ចេកវិទ្យាថ្មី Audi AI ដែលនឹងធ្វើឱ្យអ្នកបើកបរកាន់តែងាយស្រួលដោយមានជំនួយពី បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (artificial intelligence) នាពេលអនាគត។
ការដាក់តាំងបង្ហាញ នឹងរៀបចំឡើងនៅថ្ងៃទី១១ ខែ កក្កដា នៅសប្ដាហ៍ក្រោយនេះ ដោយមានបញ្ចាំងផ្ទាំងប្រភេទ LED មានប្រវែង ៥០ម៉ែត្រ។ តារាពិសេសនាថ្ងៃនោះ គឺ Audi A8។ នៅក្បែរទីតាំងពិព័រណ៍ពាណិជ្ជកម្ម ភ្ញៀវកិត្តិយសទាំងអស់នឹងអាចឃើញបរិយាកាសដ៏ពិសេសនិងញាប់ញ័របេះដូង គឺការបង្ហាញ ការសាកល្បង និងការនិយាយ អំពីបច្ចេកវិទ្យាលើប្រធានបទបីសំខាន់ៗគឺ ការបំឡាស់ទី បញ្ញាសិប្បនិម្មិត និងរោងចក្រឆ្លាតវៃនាពេលអនាគត។
[caption id="attachment_42963" align="aligncenter" width="670"] Audi A8 ថ្មីដោយបំឡែងខ្លួនជា Spider-Man.
(Photo by Joe Scarnici/Getty Images for Audi)[/caption] ក្រុមហ៊ុន Audi AG មានគោលដៅអភិវឌ្ឍន៍បច្ចេកវិទ្យា Vorsprung ឱ្យកាន់តែទំនើបនិងពិសេសថែមទៀត។ ដោយស្ថិតនៅលើមាគ៌ានៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលបំពាក់លើរថយន្ត Audi បាននិងកំពុងដាក់ដំណើរការបច្ចេកវិទ្យាឌីជីថលដើម្បីបង្កើតដំណោះស្រាយប្រកបដោយចិរភាពសម្រាប់បំឡាស់ទីនៅក្នុងទីក្រុង។ យើងអាចមើលឃើញពីដំណោះស្រាយទាំងនេះនៅក្នុងព្រឹត្តិការណ៍ខាងលើ ក្នុងនោះមានការបង្ហាញរាប់តាំងពីផលិតផលកម្ម ស្ដុក ការលក់ និងការធ្វើទីផ្សារទៀតផង។ [caption id="attachment_42965" align="aligncenter" width="670"] លោក Jan Philipp Weberpals កំពុងបញ្ជារ remote laser welding system ក្នុងរោងចក្រ[/caption] មិត្តអ្នកអាន BizKhmer ទាំងអស់នឹងបានយល់ថាតើផលិតកម្មរបស់ Audi អាចដំណើរការបានដោយគ្មានខ្សែចង្វាក់ដំឡើង (assembly lines) ដោយរបៀបណា? តើរថយន្តនីមួយៗបំពាក់ប្រព័ន្ធឌីជីថល និងដំណើរការសាកល្បងក្នុងរូបភាពបែបណា? ហើយថា តើ Audi បានធ្វើការកាន់តែខ្លាំងឡើងលើការដាក់បច្ចេកវិទ្យាថ្មីៗដើម្បីការពារបរិស្ថាន និងចិរភាពរបស់ពិភពលោកដោយរបៀបណា? អីចឹងហើយបានជាគេនិយាយថា ព្រឹត្តិការណ៍ Audi Summit ឆ្នាំនេះ នឹងធ្វើឱ្យមានការផ្លាស់ប្ដូរ និងបម្លែងយ៉ាងពិសេសលើយីហោរបស់ខ្លួនជាមួយនឹង កងចិញ្ចៀនបួន (The Four Rings) ដែលយើងអាចមើលឃើញនឹងភ្នែកផ្ទាល់ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍នោះតែម្ដង។ កុំភ្លេចតាមដានទំព័រ Facebook របស់ BizKhmer, គេហទំព័រ BizKhmer និងទំព័រ Facebook របស់ Audi Cambodia អំពីបច្ចុុប្បន្នភាពនៃព្រឹត្តិការណ៍ដ៏មហាសច្ចារ្យនេះ៕ ដោយ៖ ខេម៊ី