កាមេរ៉ា GoPro ថត ៣៦០ដឺក្រេ Fusion 360 ទៅដល់ដៃ Broadcaster ចំនួន ១០ សម្រាប់ធ្វើតេស្តហើយ (Video)
ដូចលោកអ្នកដែលតែងតែតាមដានព័ត៌មានអំពីក្រុមហ៊ុនឯកទេសផលិតកាមេរ៉ាថតសកម្មភាព (action camera) នេះអីចឹង ក្រុមហ៊ុន GoPro បច្ចុប្បន្នកំពុងអភិវឌ្ឍកាមេរ៉ា ៣៦០ដឺក្រេស៊េរីថ្មីគឺ Go Pro Fusion ដែលនឹងផ្ដល់សម្រាប់ការផ្សាយ broadcasters តែ ១០គ្រឿងប៉ុណ្ណោះសម្រាប់ការធ្វើតេស្ត។
https://youtu.be/PygsKZXpYrI
ក្រុមហ៊ុន GoPro សង្ឃឹមថា នឹងអាចបញ្ចេញលក់លើទីផ្សារនូវកាមេរ៉ា GoPro Fusion របស់ខ្លួននៅអំឡុងឆ្នាំ២០១៨ ខាងមុខ។ លោក Nicholas Woodman ស្ថាបនិក និងជានាយកប្រតិបត្តិ GoPro បានពន្យល់ថា យើងមានក្ដីរំភើប ដែលផលិតបាន Fusion មកក្នុងដៃ ក្រោមទម្រង់កាមេរ៉ាទំនើបបង្កើតថ្មីលក្ខណៈអាជីព ហើយរង់ចាំមើល អ្នកប្រើបង្កើតវីដេអូ និងទទួលយកការរិះគន់នានា ដើម្បីស្ថាបនាកាន់តែល្អជាមួយបទពិសោធន៍ខ្ពស់ដល់អ្នកប្រើ នៅពេលយើងដាក់ឱ្យចរាចរលើទីផ្សារនូវកាមេរ៉ា Fusion នៅចុងឆ្នាំ២០១៧ នេះ។
កាមេរ៉ាថ្មីថតបាន ៣៦០ដឺក្រេនេះ ពិតជាផ្ដល់បទពិសោធន៍ថ្មី ខ្ពស់ក្នុងការចាប់យកទិដ្ឋភាពជុំវិញខ្លួនបានយ៉ាងច្បាស់។ ក្រុមហ៊ុនមានកម្មវិធីលក់កាមេរ៉ារបស់ខ្លួនយ៉ាងពិសេស ហើយសង្ឃឹមថា អតិថិជននឹងត្រូវចិត្តជាមួយ Fusion ដែលអាចយកទៅប្រើប្រាស់សម្រាប់ការប្រកួតកីឡា CONCACAF Gold Cup, UFC និង NCAA Football ពេលខាងមុខ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ R2VR