ចុម ឱកាស​មាស​មកដល់​​ហើយ​គ្នា​យើង ! Apple លេង​ប្រូមូសិន​​ Back To School ថែម​​កាស Beats មួយ​ភ្លាម ពេល​ទិញ Mac ឬ iPad Pro​



ដំណឹង​ល្អ​សម្រាប់ fan ក៏​ដូច​ជា​ប្រិយមិត្ត​ដែល​មិន​ទាន់​ក្លាយ​ជា​អតិថិជន​របស់ Apple ពេល​នេះ ក្រុមហ៊ុន​មាន​កម្មវិធី​ថែម​ជូន​ដ៏​ពិសេស គឺ​កាស​ Beats ចំនួន​មួយ​ភ្លាម ចំពោះ​រាល់​ការ​ទិញ Mac ឬ iPad Pro ក្នុង​រដូវកាល​ប្រូមូសិន Apple Back To School នេះ។ ​ការ​ផ្ដល់​ជូន​ហ្វ្រីៗ​នេះ គឺ​តម្រូវ​ឱ្យ​អតិថិជន​ទិញ​ផលិតផល​របស់ Apple ដូច​ជា Mac Pro, ស៊េរី​កុំព្យូទ័រ iMac, ស៊េរី​កុំព្យូទ័រ MacBook Pro ​និង MacBook Air ផង​ដែរ ហើយ​ក្រុមហ៊ុន​ក៏​ផ្ដល់​ជូន​កាស​ម៉ូដែល Beats Solo 3 កាស Beats X និង Powerbeats3 ដោយ​ឥត​គិត​ថ្លៃ។ ប្រសិន​អ្នក​ទិញ​ iPad Pro ​ណា​ក៏​បាន ក្នុង​ចំណោម iPad Pro អេក្រង់ ១០អ៊ីញ និង​១២,៩អ៊ីញ អ្នក​នឹង​ទទួល​បាន​កាស BeatsX ​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ឬ​អ្នក​អាច​ទទួល​បាន Powerbeats3 ឬ Solo3 ​ដោយ​គ្រាន់តែ​ចំណាយ ៥០ដុល្លារ​បន្ថែម​ប៉ុណ្ណោះ។ ប្រិយមិត្ត​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់ Apple សម្រាប់​ព័ត៌មាន​លំអិត ដោយ​គ្រាន់តែ​ចុច​លើ​តំណភ្ជាប់ Link ខាង​ក្រោម៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ AppleUbergizmo
X
5s