Samsung ច្រឡំធ្វើឱ្យបែកធ្លាយ Galaxy Note 8 ព្រោះតែការបង្ហោះផ្សាយឈីប Exynos8895 ??
Galaxy S8 ត្រូវចចាមអារ៉ាមលើកឡើងថា នឹងចាប់កំណើត អមដោយឈីប mobile process ពីរជម្រើសគឺ Samsung Exynos និង Qualcomm Snapdragon 835។ Samsung នឹងប្រើប្រាស់អង្គប្រតិបត្តិផ្សេងគ្នានេះ ទៅតាមទីផ្សារខុសៗគ្នា ហើយថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូងនេះ ប្រហែលទើបធ្វើឱ្យបែកធ្លាយ ស្មាតហ្វូនកូនកាត់ថេប្លេតជំនាន់ថ្មីគឺ Note 8។
ក្រុមហ៊ុន Samsung បានបង្ហោះនូវ tweet មួយពីគណនី Samsung Exynos និងបាន tweet ជាមួយរូបថតមួយសន្លឹក ដែលជាស្មាតហ្វូន Samsung មួយគ្រឿង។ វាហាក់មានរូបរាងស្រដៀងខ្លាំងទៅនឹងស្មាតហ្វូនបច្ចុប្បន្នគឺ Galaxy S8 តែហាក់មានទំហំវែងជាង និងធំជាងបន្តិច ដែលគេសន្និដ្ឋានថា អាចជា Galaxy Note 8 ដែលក្រុមហ៊ុនត្រៀមសម្ពោធនៅខែសីហា ឬកញ្ញាខាងមុខតែម្ដង។