LG អះអាង​វត្តមាន​កំពូល​ស្មាតហ្វូន LG V30 របស់​ខ្លួន នឹង​ត្រូវ​សម្ពោធ​ក្នុង​ព្រឹត្តិការណ៍ IFA ថ្ងៃ​ទី៣១ សីហា​ក្រោយ​នេះ​



LG ​ប្រហែល​កំពុង​មមាញឹក​ខ្លាំង​ខណៈ​ពេល​បច្ចុប្បន្ន ព្រោះ​ក្រុមហ៊ុន​ទើប​សម្ពោធ​ G6+ ដែល​ជា​ស្មាតហ្វូណ​ជំនាន់​ថ្មី​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន ហើយ​ដើម​សប្ដាហ៍​ទៀត ក៏​បាន​បញ្ចេញ​ស៊េរី​ស្មាតហ្វូន Q6 ជា​ម៉ូដែល​តូច​ជាង​មុន និង​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន ប្រៀបធៀប​នឹង​ជំនាន់​ដើម G6។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​ក៏​ទើប​ប្រកាស​ទៀត​ថា កំពុង​ត្រៀម​ខ្លួន​សម្ពោធ​កំពូល​ស្មាតហ្វូន​មួយ​ម៉ូដែល​ទៀត​គឺ LG V30 នៅ​ថ្ងៃ​ទី៣១ ខែ​សីហា​ខាង​មុខ ក្នុង​ព្រឹត្តិការណ៍ IFA 2017 តែម្ដង។

​ក្រុមហ៊ុន​កូរ៉េ​នេះ បាន​ផ្ញើ​ចេញ​នូវ​ឃ្លា “Save the Date” នៅ​ក្នុង​ការ​អញ្ជើញ សម្រាប់​ថ្ងៃ​ទី៣១ សីហា ក្នុង​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់ គឺ​នៅ​រយៈពេល​ ១ថ្ងៃ​មុន​ពិព័រណ៍​អេឡិចត្រូនិក IFA ចាប់ផ្ដើម។ បើទោះ​បី​ក្នុង​សេចក្ដី​អញ្ជើញ​មិន​បាន​បញ្ជាក់​ច្បាស់ អំពី​វត្តមាន​ស្មាតហ្វូន V30 ​ប៉ុន្តែ​គេ​ឃើញ​រូប​សញ្ញា​អក្សរ 'V' ដែល​ហាក់​បញ្ជាក់​វត្តមាន​ស្មាតហ្វូន​ត្រកូល V តែម្ដង។ https://youtu.be/j1niXww1smQ V30 ​ត្រូវ​គេ​រំពឹង​លក្ខណៈ​សម្បត្តិ​ខ្ពស់​ជាង​មុន ពោល​គឺ​ប្រើប្រាស់​អេក្រង់ OLED ​មិន​មែន​ជាង LCD ដូច​មាន​លើ​ស្មាតហ្វូន G6 នោះ​ទេ ហើយ​មាន 18:9 aspect ratio ​ក៏​កាត់​បន្ថយ​គែម​អេក្រង់​ឱ្យ​រឹតតែ​ស្ដើង​ផង​ដែរ។ ចចាមអារ៉ាម​កន្លង​មក​ថា អេក្រង់​ទី២ ដែល​ប្រើ​បាន​នូវ​មុខងារ​ផ្សេងៗ​នៅ​លើ​ស្មាតហ្វូន​ច្បង​គឺ V10 ​និង V20 ​អាច​មិន​មាន​វត្តមាន​លើ V30 ទៀត​ទេ ខណៈ​​គណនី Evan Blass បែរ​ជា​ថា អាច​នៅ​រក្សា​អេក្រង់​ទី២ ឱ្យ​មាន​ដដែល។ LG V30 ​អាច​បំពាក់​ឈីប​ជំនាន់​ចុងក្រោយ​គឺ Snapdragon 835 ​ដូច​នៅ​លើ Galaxy S8/S8+ ដែរ៕

  ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s