គន្លឹះសម្ងាត់ ទម្លាយមុខងារ Dark Mode ក្នុង iOS 11 ដើម្បីសុខភាពភ្នែកស្រួលសម្លឹង iPhone / iPad បានយូរម៉ោង
អ្នកប្រើមួយចំនួន ប្រហែលធ្លាប់ប្រាថ្នាចង់បានមុខងារ 'dark mode' នេះសម្រាប់ប្រើប្រាស់នៅលើ iOS ហើយ។ ក្នុង iOS 11 Apple បានណែនាំមុខងារថ្មីមួយគឺ Smart Invert ដែលនឹងផ្លាស់ប្ដូរអេក្រង់ iPhone /iPad ទៅជាទម្រង់ងងឹត dark mode ឬអាចនិយាយថា ជាតម្រង់ Invert Colors ពោលជាការបញ្ច្រាសពណ៌ លើកលែង images, media និង app មួយចំនួន ដែលប្រើស្ទីល dark color។ +ដើម្បីបើក (enable) មុខងារសម្ងាត់ dark mode លើ iOS 11 ៖ -ចូលទៅ Settingsលើ iPhone របស់អ្នក -ចូលទៅ General >> Accessibility >> Display Accommodations >> Invert Colorsរួចហើយបើក (turn on) ត្រង់ឃ្លា Smart Invert។ Smart Invert មានលក្ខណៈឆ្លាតវៃ ដោយវានឹងមិនបញ្ច្រាសពណ៌លើ ពណ៌របស់រូបភាព image នោះទេ វាខុសពីមុខងារ Classic Invert Color Mode ដែលមិនឆ្លាតវៃបែបនេះទេ។ ខាងក្រោមនេះ គឺជាភាពខុសគ្នារវាង classic color invert និង iOS 11 Smart Invert៖
-ទម្រង់បញ្ច្រាសពណ៌ Classic Inverse colors mode នៅខាងឆ្វេង | ហើយមុខងារថ្មី Smart Invert របស់ iOS គឺនៅខាងស្ដាំ យ៉ាងម៉េចហើយ បន្ទាប់ពីបានសាកល្បងបើកមុខងារ Smart Invert តើប្រិយមិត្តទទួលបានអារម្មណ៍ផាសុកភាពចំពោះភ្នែកលោកអ្នកខ្លះទេ?
ដោយ៖ រឹទ្ធិរាជ ប្រភព៖ cultofmac