Nokia ដាក់​តាំង Nokia 8 លើ​វែបសាយផ្លូវការ​មុន​សម្ពោធ​ផ្លូវការ​ថ្ងៃ​ទី​ ៣១-កក្ដដា តម្លៃ​ប្រហែល $៦០០ ភ្ជាប់ RAM 6GB​



ក្រុមហ៊ុន Nokia ត្រូវ​គេ​រំពឹង​ថា នឹង​សម្ពោធ​ស្មាតហ្វូន​ស៊េរី​ថ្មី Nokia 8 ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី៣១ ​ខែ​កក្កដា​នេះ ដែល​អាច​ជា​ស្មាតហ្វូន​ស៊េរី​ខ្ពស់​ក្នុង​ចំណោម​ស្មាតហ្វូន​ដែល​ក្រុមហ៊ុន​ហ្វាំងឡង់​នេះ បាន​ប្រកាស​កន្លេង​មក។

ខណៈ​ក្រុមហ៊ុន HMD Global និង Nokia មិនទាន់​អះអាង​ព័ត៌មាន​អ្វី​ឱ្យ​ច្បាស់​នៅ​ឡើយ​នោះ កន្លង​មក​យើង​ទទួល​បាន​រូប render ​ប៉ុន្មាន​សន្លឹក​អំពី Nokia 8។ ហើយ​ឥឡូវ​នេះ Nokia ​បាន​រាយ​ឈ្មោះ​ស្មាតហ្វូន​ថ្មី​នេះ​ដោយ​ចៃដន្យ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ខ្លួន​ប្រចាំ​នៅ​ចិន មុន​សម្ពោធ Nokia 8 ផ្លូវការ​ទៅ​ទៀត។

បើ​តាម​របាយការណ៍​មុនៗ ​ឱ្យ​ដឹង​ថា Nokia 8 មាន​រូបរាង​ដូច​ជា Nokia 6 អីចឹង​ដែរ ពិសេស​គឺ​មើល​ចំ​ពី​ខាង​មុខ​តែម្ដង ហើយ​ឃើញ​មាន​ទ្រនាប់​ស្កេន​ក្រយៅដៃ fingerprint scanner ចំនួន​មួយ បូក​ទាំង​សាច់​គែម​អេក្រង់​រឿង​ក្រាស់​បន្តិច​នៅ​ខាង​លើ និង​ខាង​ក្រោម។ ចំណែក​ផ្នែក​ខាង​ខ្នង Nokia 8 គឺ​មាន​លក្ខណៈ​ប្លែក​ពី​ម៉ូដែល​មុនៗ ជាក់ស្ដែង​ភ្ជាប់​កាមេរ៉ា​ភ្លោះ (dual camera) ​បច្ចេកវិទ្យា Zeiss។ Nokia 8 ​ត្រូវ​រំពឹង​ថា នឹង​ប្រើប្រាស់​ឈីប Qualcomm Snapdragon 835, RAM 4GB ឬ 6GB ហើយ​មាន​អង្គ​ចងចាំ 64GB។ អេក្រង់​របស់​វា មាន​ទំហំ ៥,៣អ៊ីញ​កម្រិត Quad HD (1440x2560)px ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.1 ​ដែល​អាច​មាន​តម្លៃ​ប្រហែល ៦០០ដុល្លារ៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ phonearena
X
5s