បើមានមិត្តពូកែភ័យស្លន់ស្លោ តើអ្នកគួរជួយពួកគេដោយរបៀបណា?
ពេលខ្លះ បើអ្នកស្គាល់មនុស្យជិតដិត ដែលកើតមានជំងឺភ័យស្លន់ស្លោនេះ អ្នកនឹងមានអារម្មណ៍ថាពិបាក ពេលដែលមិនបានជួយពួកគេ។ ដូចនេះ ដើម្បីក្លាយជាមនុស្សចិត្តធម៌ ហើយជួយនរណាម្នាក់ដែលកើតមានជំងឺភ័យស្លន់ស្លោនេះបានទាន់ពេល អ្នក គូរអនុវត្តតាមវិធីខាងក្រោមនេះ៖
១) រកមូលហេតុនាំឲ្យគេភ័យតក់ស្លុត៖ គួរសាកសួរគេមួយៗទៅថា តើមូលហេតុអ្វីបានជាគេកើតអាការៈបែបនេះ? បើសិនជាអ្នកដឹង អ្នកអាចជួយសម្រួលអារម្មណ៍ពួកគេបានមួយចំណែកដែរ។
២) ជម្លៀសពួកគេទៅកន្លែងស្ងប់ស្ងាត់៖ កន្លែងស្ងប់ស្ងាត់ អាចជួយសម្រួលអារម្មណ៍ផ្លូវចិត្តពួកគេបានល្អមួយកម្រិត។ ដោយឡែក បើអ្នកទុកពួកគេចោលឲ្យនៅកន្លែងអ៊ូអរ ដែលមានមនុស្សរោមពេញទឹកពេញដី ពួកគេកាន់តែច្របូកច្របល់អារម្មណ៍កាន់តែខ្លាំង។
៣) កុំផ្ដល់សម្ពាធដល់គេ៖ បើសិនជាគេមិនចង់និយាយ ឬមួយចង់នៅម្នាក់ឯង ចូរអ្នកកុំព្យាយាមបង្ខំឬដាក់សម្ពាធអ្វីមួយលើពួកគេឲ្យសោះ។ ផ្ដល់គម្លាតឲ្យពួកគេ ដើម្បីសម្រួលអារម្មណ៍ឲ្យកាន់តែស្ងប់។
៤) ស្វែងរកថ្នាំពេទ្យជាបន្ទាន់៖ បើសិនជាអាការៈកាន់តែពិបាកទៅៗ វាដល់ពេលអ្នកបញ្ជូនគេទៅពិគ្រោះនឹងគ្រូពេទ្យហើយ បន្ទាប់មក ពេទ្យនឹងផ្ដល់ថ្នាំខ្លះៗ ដើម្បីសម្រួលអារម្មណ៍ឡើងវិញ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow