​Nokia 8 ​បែក​ធ្លាយ​ម្ដង​ទៀត លើក​នេះ​ឃើញ​មាន​ពណ៌​មាស Copper Gold ភ្ជាប់ RAM 6GB នឹង​ចេញ​នៅ​ថ្ងៃ​៣១ កក្កដា​នេះ​



​ថ្មីៗ​នេះ យើង​បាន​ឃើញ​រូប render ​មួយ​អំពី​ស្មាតហ្វូន Nokia ថ្មី Nokia 8 ហើយ​ឥឡូវ​នេះ យើង​បាន​ឃើញ​នូវ​រូប​ប៉ុន្មាន​សន្លឹក ដែល​ជា​រូបថត​ជាក់ស្ដែង​នៃ​ទូរស័ព្ទ​នេះ​តែម្ដង។ រូបថត​ Nokia 8ថ្មី​ទាំង​នេះ បាន​បង្ហាញ​ចេញ​ជាមួយ​ពណ៌​ថ្មី ដែល​ក្រុមហ៊ុន Nokia ទំនង​នឹង​សម្ពោធ​អម​ដោយ​ជម្រើស​ពណ៌​មាស Copper Gold ។ ​រូបថត​ស្មាតហ្វូន​ថ្មី Nokia 8 ប៉ុន្មាន​សន្លឹក​ត្រូវ​បាន​បង្ហោះ​ចូល​គេហទំព័រ Biadu ហើយ​ឃើញ​ថា វា​អាច​ជា គំរូ​បឋម​មួយ នៃ​ស្មាតហ្វូន​ថ្មី​របស់​ក្រុមហ៊ុន​ហ្វាំងឡង់​នេះ។ នេះ​វា​អាច​ជា​គំរូ​បឋម​មួយ ព្រោះ​យើង​ពុំ​ឃើញ​មាន​វៃ​ស្លាក​កាមេរ៉ា ម៉ាក Zeiss ​ដូច​រូប render កាលពី​ពេល​ថ្មីៗ​ចុងក្រោយ​នៅឡើយ។

Nokia 8 ​មាន​ចចាមអារ៉ាម​ថា នឹង​ភ្ជាប់​អេក្រង់​ទំហំ ៥,៣អ៊ីញ​កម្រិត Quad HD ​(2560x1440)px។ ស្មាតហ្វូន​នេះ នឹង​ប្រើ​បន្ទះ​ឈីប Qualcomm Snapdragon 835 ​ហើយ​មាន​ជម្រើស RAM ចំនួន២ គឺ 4GB និង 6GB។ លក្ខណៈ​ពិសេស​ផ្សេង​ទៀត​លើ Nokia 8 គឺ​អាច​ភ្ជាប់​កាមេរ៉ា​ភ្លោះ dual camera នៅ​ខាង​ក្រោយ ​បច្ចេកវិទ្យា Carl Zeiss Optic ជាមួយ​ទំហំ 12MP ទាំង​ពីរ​គ្រាប់។ ឆាប់ៗ​នេះ យើង​បាន​ដឹង​ច្បាស់ នូវ​ព័ត៌មាន​ផ្លូវការ​អំពី​ស្មាតហ្វូន​ស៊េរី​ខ្ពស់ Nokia 8 នេះ។ បើ​តាម​សេចក្ដី​រាយការណ៍​ចុងក្រោយ​ពី គេហទំព័រ techspot ​ឱ្យ​ដឹង​ថា Nokia 8 អាច​ត្រូវ​ប្រកាស​ចេញ​ផ្លូវការ​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ពោល​គឺ​នៅ​ចុង​ខែ​នេះ​តែម្ដង៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ BaiduNPU
X
5s