LG ប្រកាស​​​​ស្មាតហ្វូន​ខ្លាំង​ស៊េរី​ថ្មី LG Q8 ​ភ្ជាប់​កាមេរ៉ា​ភ្លោះ ជា​ប្អូន​របស់ LG V20 ដែល​ចេញ​ឆ្នាំ​មុន​



LG ថ្មីៗ​នេះ បាន​សម្ពោធ​ស្មាតហ្វូន​ស៊េរី​ថ្មី​ម៉ូដែល LG Q6 ​ហើយ​ពេល​នេះ ក្រុមហ៊ុន​កូរ៉េ​នេះ​ក៏​បាន​បន្ថែម​សមាជិក​ត្រកូល Q ថ្មី​មួយ​ម៉ូដែល​ទៀត​គឺ LG Q8 ​ដែល​រឹតតែ​ទំនើប។ ស្មាតហ្វូន Q8 ​ប្រសូត​ចេញ អម​ដោយ​អេក្រង់​ចំនួន​ពីរ ដូច Q6 និង V20 ដែរ ដែល​អេក្រង់​ធំ​ទំហំ ៥,២អ៊ីញ ចំណែក​អេក្រង់​ទី​ពីរ មាន​កម្រិត​បង្ហាញ​រូប 160x1040px។

LG Q8 មាន​អេក្រង់​ពីរ ដែល​អេក្រង់​ទី១ ទំហំ ៥,២អ៊ីញ​ប្រភេទ IPS ​កម្រិត QHD (2560x1440)px ហើយ​អេក្រង់​ទី២ មាន​កម្រិត resolution ទំហំ 160x1040px។ ស្មាតហ្វូន​ថ្មី​នេះ ប្រើ​បន្ទះ​ឈីប Qualcomm Snapdragon 820 និង​មាន RAM 4GB។ វា​មាន​អង្គ​ចងចាំ​ទំហំ 32GB ​និង​អាច​បន្ថែម​កាត microSD បាន​ដល់ 2TB។ ទូរស័ព្ទ​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​កូរ៉េ​នេះ មាន​កម្លាំង​ថ្ម 3000mAh ​ហើយ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android Nougat។ LG Q8 ​ត្រូវ​បាន​បំពាក់​កាមេរ៉ា​មាន​សមត្ថភាព​ខ្ពស់ ទាំង​នៅ​កាមេរ៉ា​មុខ និង​កាមេរ៉ា​ក្រោយ។ កាមេរ៉ា​មុខ​របស់​វា មាន​ទំហំ 5MP ​ប្រភេទ wide camera និង​ខាង​ក្រោយ​ជា​ប្រភេទ​កាមេរ៉ា​ភ្លោះ (dual camera) ដែល​មួយ​មាន​ទំហំ 8MP ​និង​មួយ​ទៀត​ទំហំ 16MP។ ខាងក្រោម​នេះ​ជា​លក្ខណៈ សម្បត្តិ​សំខាន់ៗ​មាន​នៅ​លើ LG Q8៖

-បន្ទះ​ឈីប Qualcomm® Snapdragon™ 820 Mobile Platform -អេក្រង់​ទំហំ 5.2-inch QHD IPS Quantum Display (2560 x 1440 / 570ppi) -អេក្រង់​ទី២ ប្រភេទ IPS Quantum Display (160 x 1040 / 570ppi) -RAM ទំហំ 4GB LPDDR4 RAM -អង្គ​ចងចាំ​ទំហំ 32GB UFS ROM / microSD (រហូត​ដល់ 2TB) -កាមេរ៉ា​មុខ​ទំហំ 5MP Wide (F1.9 / 120°) -កាមេរ៉ា​ក្រោយ 8MP Wide (F2.4 / 135°) / 16MP Standard (F1.8 / 78°) -កម្លាំង​ថ្ម 3,000mAh -ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 Nougat -វិមាត្រ 148.9 x 71.9 x 7.9mm -ទម្ងន់ 146G -ប្រព័ន្ធ​បណ្ដាញ LTE / 3G / 2G -តំណភ្ជាប់៖ Wi-Fi 802.11 a, b, g, n, ac / Bluetooth 4.2 BLE / NFC / USB Type-C -ពណ៌ Urban Titan -បច្ចេកវិទ្យា ចូល​ទឹក មិន​ចូល​ដី​ស្តង់ដារ (IP67) / Steady Record 2.0 / High AOP Mic / Second Screen / -មុខងារ​ស្កេន​ក្រយៅដៃ Fingerprint Sensor, 32-bit Hi-Fi Quad DAC / បច្ចេកវិទ្យា​សាកថ្ម​លឿន Qualcomm Quick Charge™ 3.0 /Hi-Fi Video LG are launching their new Q8 smartphone in Europe this week, it will then be launched in Asia next month. As yet there are no details on how much the handset will retail for. ក្រុមហ៊ុន LG នឹង​ចេញ​លក់​ស្មាតហ្វូន Q8 ​ថ្មី​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ចាប់ពី​សប្ដាហ៍​នេះ ហើយ​នឹង​មាន​លក់​នៅ​ទីផ្សារ​អាស៊ី​ចាប់ពី​ខែ​សីហា​ក្រោយ​នេះ។ យ៉ាងណា សម្រាប់​តម្លៃ មិន​ទាន់​ត្រូវ​ក្រុមហ៊ុន​បញ្ជាក់​ឱ្យ​ដឹង​នៅ​ឡើយ៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ LG
X
5s