ស្មាតហ្វូនទំនើប Essential របស់អតីតអ្នកបង្កើត Android នឹងមានលក់ប៉ុន្មានសប្ដាហ៍ខាងមុខ តម្លៃចាប់ពី $៦៩៩
Essential Phone ជាផលិតផលគួរចាប់អារម្មណ៍បំផុតមួយប្រចាំឆ្នាំ ដែលត្រូវបានប្រកាសចេញដោយលោក Andy Rubin កាលពីខែឧសភាកន្លងទៅ មកដល់ពេលនេះ មិនទាន់មានលក់លើទីផ្សារនោះនៅឡើយ។ ទោះជាយ៉ាងណា ស្មាតហ្វូនទំនើបគែមអេក្រង់ខាងមុខយ៉ាងស្ដើងនេះ នឹងត្រូវចែកចាយលក់ក្នុងពេលឆាប់ៗ ប្រហែលប៉ុន្មានសប្ដាហ៍ខាងមុខ។
លោក Andy Rubin បានធ្វើការបញ្ជាក់ជាសាធារណៈដើម្បីអតិថិជនបានដឹង នូវការចរាចរស្មាតហ្វូន Essential Phone គឺនៅពេលឆាប់ៗនេះហើយ ដែលអតិថិជនអាចចុះឈ្មោះ ដើម្បីធ្វើជាម្ចាស់ទូរស័ព្ទនេះបានមុនគេ នៅប៉ុន្មានសប្ដាហ៍ខាងមុខ ប្រហែលមិនលើសពី ៣សប្ដាហ៍នោះទេ។ ខាងក្រោមនេះ ជាសេចក្ដីបញ្ជាក់របស់លោក Rubin៖