ដំណោះស្រាយ ពេលកំពុង Download វីដេអូ ឬកម្មវិធី GB ធំៗ បានពាក់កណ្ដាលស្រាប់តែអស់ Space ក្នុង Drive C
ប្រសិនអ្នកកំពុងទាញយកកម្មវិធី ឬវីដេអូរាប់សិបជីហ្គាបាយ (GB) ដោយប្រើកម្មវិធី uTorrent នោះ មិនយូរទេ នឹងជួបបញ្ហា HDD អស់ space ក្នុងការផ្ទុកឯកសារជាបន្ត។ ចៃដន្យ ប្រសិនចំពេលដែលអ្នកកំពុង Download ឯកសារសំខាន់ បានពាក់កណ្ដាល ហើយស្រាប់តែអស់ Sapce សម្រាប់ផ្ទុក តើអ្នកត្រូវធ្វើដូចម្ដេច? មិនពិបាកទេ តាមយោបល់ភាគច្រើន គឺច្បាស់ជា ព្យាយាមឆែកមើល Drive C: ថា តើមានឯកសារ អ្វីអាចលុប ឬ move ចូលទៅ external ដើម្បីឱ្យកើនទំហំផ្ទុក space ឡើងវិញ ដើម្បីបន្ត Download ឱ្យចប់បាន។ តែទំព័រនេះ យើងមិនប្រើវិធីសាស្ត្រនេះទេ គឺប្ដូរទីតាំង Download ពី Drive C: ចូលទៅ Drive D: តែម្ដង។ ទុក Drive D: ទំនេរចោលធ្វើអី មែនទេ !! ម្យ៉ាងទៀត អ្នកក៏នឹងលែងអារម្មណ៍ថា ឆាប់អស់ Space HDD ទៀតដែរ ព្រោះតាមធម្មតា Drive មានទំហំធំៗ គឺធំជាង C សម្រាប់ផ្ទុក Soft ដើម។
តោះមកអនុវត្តជាមួយយើងទាំងអស់គ្នា៖
១) អ្វីដែលអ្នកត្រូវធ្វើដំបូងគេ គឺបញ្ឈប់ (stop) ឯកសារដែលកំពុង download ក្នុងកម្មវិធី utorrent ដើម្បីផ្ដាច់ចេញពីឯកសារកំពុងប្រើ (not being accessed) នោះទើប យើងអាចប្ដូរ (move) ទីតាំងបាន ហើយទីតាំងដែលនឹងប្ដូរ អាចជា Drive D: ឬ E: ឬ Drive ណាមួយដែលនៅសល់ទំហំទំនេរ space ច្រើន។ ដើម្បី Stop គឺត្រូវចុចស្ដាំ mouse លើឯកសារដែលអ្នកចង់ផ្លាស់ប្ដូរទីតាំង ហើយចុចលើ Stop។
២) ពេលនេះ ឯកសារ torrent បានត្រូវបញ្ឈប់ការទាញយក ដូច្នេះអ្នកអាចផ្លាស់ប្ដូរទីតាំងសម្រាប់ផ្ទុកឯកសារ download ពី torrent បានហើយ។ ចុចស្ដាំ mouse លើឯកសារ torrent ម្ដងទៀត >> ចុចលើ Advanced ហើយជ្រើសយក Set Download Location។
៣) ផ្ទាំងសារថ្មីមួយនឹងលោតឡើង តម្រូវឱ្យអ្នកជ្រើសរើសទីតាំង ដែលចង់រក្សាទុកឯកសារ download ពី torrent នោះ។ ស្វែងរកទីតាំងដែលចង់រក្សាទុក ឬអ្នកអាចបង្កើតថតឯកសារ (folder) ដើម្បីងាយស្រួលសម្គាល់នៅពេលចង់ស្វែងរក ក៏បាន >> រួចហើយចុចលើ Select Folder។
ពេលនេះ កម្មវិធី uTorrent នឹងធ្វើការប្ដូរ (move) ឯកសារកំពុងទាញយកនោះ ទៅទីតាំងថ្មីដែលបានកំណត់។ អ្នកអាចនឹងត្រូវរង់ចាំមួយស្របក មុននឹងការ move ឯកសារបានចប់សព្វគ្រប់។
៣) ឥឡូវនេះ ឯកសាររបស់អ្នក បានស្ថិតនៅទីតាំងថ្មី ពោលគឺនៅក្នុង Drive ដែលមាន Space គ្រប់គ្រាន់ហើយ។ ចុងក្រោយ គ្រាន់តែចុចស្ដាំ mouse លើឯកសារ download ក្នុងកម្មវិធី uTorrent ម្ដងទៀត រួចចុចលើពាក្យ Start ជាការស្រេច។
សម្រាប់កុំព្យូទ័រ Mac ដែលដំណើរការដោយ OS X វិញ គឺត្រូវធ្វើតាមជំហានស្រដៀងគ្នានឹង Windows ខាងលើដែរ។ ដំបូងត្រូវ stop ឯកសារដែលកំពុង download ជាមុនសិន រួចហើយចុចស្ដាំ mouse និងចុចយក Advanced >> Set Download Location ...៕
ចុះប្រិយមិត្ត នៅមានគន្លឹះអ្វីផ្សេងទៀត ពាក់ព័ន្ធនឹងកម្មវិធី torrent ដែរឬទេ?
ដោយ៖ រឺទ្ធិរាជ
ប្រភព៖ online-tech-tips