Apple ក្រៅពី​មាន iPhone 8 ត្រៀម​សម្ពោធ​​ខែ​កញ្ញា ក៏នៅ​មាន​​នាឡិកា​ទំនើប Apple Watch 3 ផង​ដែរ !​



ឆ្នាំ​នេះ Apple មិន​ត្រឹមតែ​ត្រៀម សមិទ្ធផល​ថ្មី​​ដែល​ជា ទូរស័ព្ទ iPhone ទំនើប​នោះ​ទេ តែ​ក្រុមហ៊ុន​អាមេរិក​នេះ ក៏​ប្រហែល​នៅ​មាន​នាឡិកា​ឆ្លាតវៃ​ជំនាន់​ទី៣ របស់​ខ្លួន​ថែមទៀត។ បើ​តាម​ផ្អែក​តាម​សេចក្ដី​រាយការណ៍​ពី​គេហទំព័រ Digitime បាន​លើក​ឡើង​ថា Apple Watch 3 អាច​ត្រូវ Apple វែកមុខ​នៅ​អំឡុង​ត្រីមាស​ទី៣ ឆ្នាំ២០១៧ នេះ​មិន​ខាន។

Apple Watch 2

បើ​តាម​ប្រភព​ដដែល​នេះ បាន​រំពឹង​ថា នាឡិកា Apple Watch ​ថ្មី​ដែល​ជា​ទាយាទ​បន្ត​ពី Apple Watch 2 នេះ អាច​ត្រូវ​ក្រុមហ៊ុន Apple សម្ពោធ​ផ្លូវការ​នៅ​ចុង​ខែ​កញ្ញា។ ដូច​ប្រិយមិត្ត​បាន​ដឹង​អីចឹង Apple នឹង​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ iPhone 8 របស់​ខ្លួន ក្នុង​ខែ​កញ្ញា ហើយ​គេ​រំពឹង​ថា Apple Watch ក៏​អាច​ត្រូវ​ទម្លាយ​ចេញ​នៅ​ពេល​ដំណាល​គ្នា​នោះ​ផង​ដែរ។

 

Apple Watch 2

នាឡិកា​ឆ្លាតវៃ​ជំនាន់​ទី៣ នេះ មាន​ចចាមអារ៉ាម​ថា នឹង​ត្រូវ​ផលិត​ឱ្យ​កាន់​ថ្ម​ប្រើ​បាន​យូរ​ជាង​ម៉ូដែល Apple Watch បច្ចុប្បន្ន។ វា​ក៏​អាច បង្ហាញ​ខ្លួន​ជាមួយ​មុខងារ គ្រប់គ្រង​ព័ត៌មាន​នៃ​ការ​គេង​របស់​អ្នក​ប្រើ​ផង​ដែរ (sleep tracking)។ Apple ត្រូវ​គេ​រំពឹង​ថា នឹង​ណែនាំ​ចេញ​មុខងារ​ត្រួតពិនិត្យ​សុខភាព​មួយ​ចំនួន​នៅ​លើ​នាឡិកា​ថ្មី​របស់​ខ្លួន។ ទាំង​អង្គ​ប្រតិបត្តិ CPU និង RAM ក៏​រំពឹង នឹង​ត្រូវ​បង្កើន​សមត្ថភាព​ដូច​គ្នា៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព Digitimes9 to 5 Mac
X
5s