កំណត់ Settings នៅ​ក្នុង ​iPhone អាច​ផ្លាស់ប្ដូរ​ការ​អាន ទទួល​បទពិសោធន៍​ថ្មី​​



​ខំ​សម្លឹង​ទូរស័ព្ទ iPhone ​របស់​អ្នក​នៅ​ពេល​យប់ គឺ​ជា​រឿង​មិន​ល្អ​ប៉ុន្មាន​នោះ​ទេ ចំពោះ​ភ្នែក។ ​ពន្លឺ​ភ្លើង​ចេញ​ពី​អេក្រង់ ​អាច​ធ្វើ​អ្នក​ពិបាក​គេង​លក់ ក៏​នាំ​ឱ្យ​រំខាន​ដល់​ពេលវេលា​សម្រាប់​គេង​របស់​អ្នក និង​អាច​មាន​បញ្ហា​ដល់​សុខភាព​ថែមទៀត។ ប៉ុន្តែ​លោកអ្នក​មួយ​ចំនួន​ក៏​ប្រហែល​មាន​កិច្ចការ​ជា​ចាំបាច់​ ត្រូវ​ឆ្លងឆ្លើយ​អ៊ីមែល​គ្នា​មុន​ពេល​គេង ឬ​អាន​ព័ត៌មាន​ផ្សេងៗ​នៅ​លើ​ទូរស័ព្ទ​របស់​ពួក​គេ រហូត​ដល់​ងងុយ​គេង។ តែ​ប្រសិន​អ្នក អាន​នៅ​ក្នុង​បន្ទប់​ងងឹត ​អេក្រង់ iPhone ​អាច​បញ្ចេញ​ពន្លឺ​ភ្លឺ​ខ្លាំង​សម្រាប់​ភ្នែក​របស់​អ្នក ទោះបី​គេ​បាន​កំណត់ Settings ​ឱ្យ​ពន្លឺ​ខ្សោយ​បំផុត​ហើយ​ក៏​ដោយ។ នៅ​មាន​គន្លឹះ​មួយ​ទៀត​ដែល​ធ្វើឲ្យ​អេក្រង់ iPhone ​មាន​ពន្លឺ​ថមថយ​ចុះ​ជាង​ការ​កំណត់ Settings មួយ​កម្រិត​ទៀត។ ដើម្បី​អនុវត្ត គេ​គ្រាន់តែ​​ធ្វើ​តាម​ប៉ុន្មាន​ជំហាន​នេះ យ៉ាង​ងាយៗ​ដើម្បី​ផ្លាស់ប្ដូរ​ការ​សម្លឹង​មើល​អេក្រង់ iPhone នៅ​ពេល​យប់។ សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖ ១) ដំបូង​ចូល​ទៅ Settings → ​General → Accessibility រួច​ហើយ​បើក (enable) ត្រង់ Zoom ​

1

2

២) ​បន្ទាប់​មក ប្រើ​ម្រាម​៣ ចុច​លើ​អេក្រង់​ ៣ដង ដើម្បី​បង្ហាញ​ម៉ឺនុយ Controller (ដូច​រូប) ៣) នៅ​លើ​ម៉ឺនុយ Controller នោះ សូម​ជ្រើសរើស “Choose Filter” ហើយ​រើស​យក “Low Light”

3

៤) ត្រូវ​ប្រាកដ​ថា អ្នក​មិន​បាន​ធ្វើការ​ពង្រីក (Zoom) ​នៅ​លើ​របារ​កែវ​ពង្រីក ដោយ​អូស​ទៅ​ផ្នែក​ខាង​ឆ្វេង​បំផុត។ បន្ទាប់​មក​ចុច​លើ​ទីកន្លែង​ស្ថិត​នៅ​ក្រៅពី​ផ្ទាំង pop-up ដើម្បី​បំបាំង​ម៉ឺនុយ Controller ទៅ​វិញ (រូប​ខាង​លើ)។ ៥) ត្រូវ​ប្រាកដ​ថា “Zoom Region” ​ត្រូវ​បាន​កំណត់​យក “Full Screen Zoom”។

4

៦) ឥឡូវ​សូម​ចូល​ទៅ Accessibility ​រួច​ហើយ រំកិល​ចុះ​ក្រោម​បំផុត ដើម្បី​ចូល​ទៅ Accessibility Shortcut ​និង​ធីក​យក​ពាក្យ Zoom។ បែប​នេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​នៅ​ពេល​ចង់​ប្រើ​មុខងារ Zoom គឺ​គ្រាន់តែ​ប្រើ Shortcut ​ដោយ​ចុច​លើ​ប៊ូតុង Home ចំនួន ៣ដង​ជា​ការ​ស្រេច។

5

ឥឡូវ​នេះ ក្នុង​ការ​ធ្វើ​ឱ្យ​អេក្រង់ iPhone របស់​អ្នក​កាន់តែ​ស្រអាប់​ជាង​មុន​ងាយស្រួល​មើល​នៅ​ពេល​យប់ ឬ​នៅ​ទី​ងងឹត នឹង​រឹតតែ​ងាយស្រួល ដោយ​ចុច​លើ​ប៊ូតុង Home ចំនួន ៣ដង​ប៉ុណ្ណោះ៕
X
5s