USB 3.2 ​ទើប​ត្រូវ​​​ប្រកាស​ចេញ អម​ដោយ​ល្បឿន 20Gbps លឿន​ជាង USB 3.1 ទ្វេដង !​



​ស្តង់ដារ​តំណភ្ជាប់​ខ្សែ USB 3.2 ​ត្រូវ​បាន​ប្រកាស​ចេញ​លើក​ដំបូង ទំនង​ជា​ការ​សាកល្បង។ វា​អាច​មាន​ល្បឿន​បញ្ជូន​ទិន្នន័យ​ដល់ 20Gbps គឺ​លឿន​ជាង​ល្បឿន USB 3.1។ ទោះជា​យ៉ាងណា នេះ​ជា​ដំណាក់កាល​ចុងក្រោយ​ត្រៀម​ដាក់​ឱ្យ​ប្រើប្រាស់​ឆាប់ៗ អាច​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ។

​ស្តង់ដារ​ថ្មី​នេះ នឹង​ត្រូវ​យក​ទៅ​ប្រើ​ជាមួយ​ខ្សែ USB-C ព្រោះ​ក្បាល A/B connectors អាច​នឹង​មិន​មាន​ខ្សែ​គ្រប់គ្រាន់​សម្រាប់​ជា​ផ្លូវ​ទិន្នន័យ​បាន​ច្រើន​នោះ​ទេ។ ជំនាន់ 3.2 ក៏​នឹង​ប្រើ muli-lane ​មាន​ស្រាប់​លើ​ខ្សែ USB-C ​ដើម្បី​បញ្ជូន​ទិន្នន័យ​ក្នុង​ល្បឿន 2GB/s data transfer។ ប្រសិន​ខ្សែ USB-C របស់​អ្នក អាច​ធ្វើ​បាន 10Gbps (នោះ​វា​គ្រាន់តែ​ជា​ជំនាន់ USB 3.1 Gen 2) ​ប៉ុណ្ណោះ តែ​ខ្សែ​ទាំង​នោះ នឹង​គាំទ្រ​ស្តង់ដារ​ថ្មី USB 3.2 ​ធ្វើការ​បញ្ជូន​ល្បឿន​លើស​នេះ​ដល់​ទ្វេដង គឺ 20Gbps៕   ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  gsmarena
X
5s