ដឹងថា មូលហេតុអីបានជា Apple មិនផលិតកុំព្យូទ័រ Macbook ប្រើ Touchscreen ទេ?
កុំព្យូទ័រ Desktop មានអាយុកាលច្រើនទសវត្សមកហើយ ហើយក៏មិនបានងាកចេញពីសង្វៀនប្រកួតប្រជែងទីផ្សារកុំព្យូទ័រផងដែរ បើទោះបី ប្រភេទកុំព្យូទ័រយួរដៃ កំពុងត្រូវបានផ្ដោតអភិវឌ្ឍរឹតតែទំនើបខ្លាំងពីក្រុមហ៊ុនកុំព្យូទ័រល្បីៗលើលោក។
លោក Jony Ive
លោក Jony Ive លើកឡើងថា touchscreen នៅលើ Mac “នឹងមិនមានប្រយោជន៍អ្វីជាពិសេសនោះទេ" នេះជាការថ្លែងប្រាប់ក្នុងបទសម្ភាសន៍ទៅកាន់គេហទំព័រ Cnet ហើយលោកថា Touch Bar ថ្មីដែលទើបដាក់ចេញ ក្រោមការចំណាយពេលអភិវឌ្ឍពីរឆ្នាំមុនបំពាក់លើកុំព្យូទ័រ គឺវាគ្រប់គ្រាន់ហើយ។លោក Craig Federighi
គ្មាន TouchBook Pro “យើងបានចំណាយពេលវេលាដ៏មានតម្លៃ អស់ប៉ុន្មានឆ្នាំមកនេះ ហើយកំណត់បានសេចក្ដីសន្និដ្ឋាន នឹងផ្ដោតផលិតកុំព្យូទ័រ PC ដ៏ល្អបំផុត អ្នកមិនអាចព្យាយាម បង្វិល MacOS ឱ្យទៅក្នុង iPhone បានឡើយ” លោក Schiller មានប្រសាសន៍។ “ផ្ទុយទៅវិញ អ្នកក៏មិនអាចប្រើ iOS លើ Mac ដូចគ្នា … ។ ដូច្នេះ ប្រព័ន្ធសូហ្វ៊េរនីមួយៗ គឺមានលក្ខណៈពិសេស ល្អបំផុតហើយ សម្រាប់ជាតម្រូវការចង់បានរបស់អ្នកប្រើ __ ហើយយើងធ្វើរឿងដ៏សមហេតុផល ដើម្បីបញ្ចូលបន្ថែមអ្វីដែលជាតម្រូវការចង់បាន ទៅលើផលិតផលនីមួយៗដោយឡែកពីគ្នា តែមិនផ្លាស់ប្ដូរភាពជាមូលដ្ឋានរបស់វានោះទេ ដូច្នេះវាត្រូវបានសម្របសម្រួល"។ របារប្រើ touch ថ្មី (Touch Bar) មានវត្តមានលើ កុំព្យូទ័រ MacBook ថ្មីរបស់ Apple គឺ ស្ពាន ជាផ្លូវកាត់ ក្នុងការប្រើ ដែលបានពី concept រវាង iOS និង MacOS រួចទៅហើយ។ ដោយការបន្ថែម dynamic keys (សំដៅលើ Touch Bar) នេះ នឹងធ្វើឲ្យកម្មវិធី (app) កាន់តែទទួលស្គាល់ការបញ្ជាដោយ touch បានច្រើន (touch-friendly) និងងាយស្រួលបើកប្រើ។ “វាអស្ចារ្យ ដែលផ្ដល់វិធីពីរជម្រើសផ្សេងគ្នា សម្រាប់ដំណោះស្រាយខ្លះ លើសាច់រឿងដូចគ្នា ប៉ុន្តែ វាក៏ផ្ដល់លក្ខណៈពិសេសខ្លាំង ដែលកុំព្យូទ័រ ឬសូហ្វ៊ែរដទៃមិនមានដូច”។ លោក Phil Schiller លើកឡើង។ ថ្វីបើនេះជាគំនិត បំបិទចោល MacBook គ្មានថ្ងៃប្រើ Touchscreen លោក Jony Ive ក៏បានបន្ថែមថា មុខងារថ្មី កំពុងចាប់ផ្ដើមធ្វើឱ្យអ្នកប្រើប្រាស់រំភើបជាមួយទម្រង់ការថ្មីសម្រាប់ការប្រើកុំព្យូទ័រសម័យទំនើបនេះ។ “យើងមិនចង់ គ្រាន់តែបង្កើនល្បឿនឱ្យ MacBook Pro ប៉ុណ្ណោះទេ” លោកបន្ថែម។ “ក្នុងគំនិតរបស់យើង នេះជាការផ្លាស់ប្ដូរដ៏ធំហើយ ជាជំហានឆ្ពោះទៅមុខ។ វាជាប្រព័ន្ធថ្មីមួយ ដែលអាចឱ្យយើង បង្កើតអ្វីថ្មីជាច្រើនចេញមក អ្វីដែលយើងមិនអាចប្រមើលឃើញនៅឡើយ”៕ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ cultofmac