កំពូលស្មាតហ្វូន Nokia 8 លេចចេញតម្លៃប្រហែល $៦០០ មុនប្រកាសផ្លូវការថ្ងៃ១៦ សីហាខាងមុខ !
ទើបថ្មីៗនេះ យើងបានឃើញរូបថតទូរស័ព្ទប៉ុន្មានសន្លឹកដែលគេសន្និដ្ឋានថា ជាស្មាតហ្វូនទំនើប Nokia 8 ហើយពេលនេះ យើងក៏ទទួលបានព័ត៌មានបន្ថែមអំពីតម្លៃរបស់វាវិញម្ដង។ យោងតាមសេចក្ដីរាយការណ៍ថ្មីៗនេះ ឱ្យដឹងថា ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនហ្វាំងឡង់ Nokia 8 នេះ នឹងមានតម្លៃប្រហែល ៥២០អឺរ៉ូ (ប្រហែល ៦១០ដុល្លារ) នៅពេលដាក់លក់លើទីផ្សារ។
រូបបែកធ្លាយដែលគេអះអាងជា Nokia 8 កាមេរ៉ាភ្លោះ