​លោក ​​សោម សម្បត្តិ​ នាយក​​ប្រតិបត្តិ​ ​Cam-Paint ៖ ​«បើ​ចង់​​ធ្វើ​អាជីវកម្ម​ជោគជ័យ​កុំ​នៅ​ខាង​ ៩៧% តែ​នៅ​ខាង​ ៣%!​»​



​​លោក​ សោម សម្បត្តិ​នាយក​ប្រតិបត្តិ​ និង​ជា​ស្ថាបនិក​​សហគ្រាស​ផលិត​ថ្នាំ​ពណ៌​ជាតិ​ Cam-Paint ​​​បាន​លើក​ឡើង​ថា​ ៖ «​បើ​ចង់​​ធ្វើ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ ​កុំ​ធ្វើ​តាម​មនុស្ស​ ៩៧%​ តែ​ធ្វើ​តាម​មនុស្ស​ ៣%»។ ​​ លោក​បាន​ថ្លែង​បែប​នេះ​ ​នៅ​ក្នុង​កម្មវិធី​​ចែក​រំលែក​បទ​ពិសោធន៍​មួយ​លើ​ប្រធាន​បទ​ ​«​តើ​ត្រូវ​ត្រៀម​អ្វី​ខ្លះ​​បើ​ចង់​បើក​អាជីវកម្ម?» ដែល​រៀប​ចំ​ឡើង​​​ដោយ​​ ផាក​កាហ្វេ នៅ​​សាខា​ត្រសក់​ផ្អែម។ ​

សហគ្រិន​​ដែល​​មាន​បទ​ពិសោធន៍​​ហែល​ឆ្លង​​ឧបសគ្គ​យ៉ាង​ច្រើន​ទម្រាំ​ទទួល​បាន​ជោគជ័យ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ ​​បាន​ថ្លែង​ពន្យល់​ថា​ ​មាន​មនុស្ស​ប្រហែល ៩៧%​ដែល​ចូល​ចិត្ត​គិត​អ្វី​ដែល​ស្រួល​ៗ​ ហើយ​​ចង់​បាន​លទ្ធផល​ ឬ​ជោគជ័យ​ដូច​គេ​ដូច​ឯង​ ប៉ុន្តែ​មាន​មនុស្ស​ប្រហែល ៣%​ប៉ុណ្ណោះ​ដែល​ចូល​ចិត្ត​គិត​អ្វី​ដែល ​ពិបាក​ សាំញ៉ាំ​ ស្មុគស្មាញ​ និង​ខុស​ពី​គេ។ ​បុគ្គល​​ដែល​នៅ​ខាង​ ៣%​នេះ​ហើយ​ ដែល​ភាគ​ច្រើន​ទទួល​បាន​ជោគជ័យ​ ព្រោះ​វិធី​ដែល​ធ្វើ​គឺ​សាំញ៉ាំ​ ហើយ​តែង​តែ​មាន​គំនិត​ច្នៃ​ប្រឌិត​ឱ្យ​ខុស​ពី​គេ​ជា​និច្ច។ នេះ​ហើយ​ ជា​ចំណុច​ស្នូល​ធ្វើ​ឱ្យ​ពួក​គេ​​ជោគជ័យ៕​​​​​​​

X
5s