នេះណែ ..! រូបរាង Galaxy Note 8 ផ្លូវការទើបបែកធ្លាយក្ដៅៗ ច្បាស់ ៩៩%
វាហាក់ដូចជាយើងបានរូបថតផ្លូវការលើកដំបូងនៃទូរស័ព្ទទំនើប Galaxy Note 8។ រូបភាពនេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយគណនីឈ្មោះ Evan Blass។ ក្រុមហ៊ុន Samsung នឹងសម្ពោធចេញ Galaxy Note 8 ផ្លូវការនៅចុងខែសីហានេះហើយ។ ក្រុមហ៊ុនត្រៀមរៀបចំសន្និសីទកាសែតសម្រាប់ការបង្ហាញវត្តមានផលិតផលថ្មីខ្លួននៅថ្ងៃ ២៣ ខាងមុខ។