១០ឆ្នាំមកនេះ Apple លក់ iPhone ដាច់បាន ១,២ពាន់លានគ្រឿង រាប់ចាប់ពីជំនាន់ iPhone ដំបូងឆ្នាំ ២០០៧
iPhone ជំនាន់ដំបូងត្រូវបានប្រកាសចេញក្នុងឆ្នាំ២០០៧ ហើយឆ្នាំនេះដែរ iPhone 8 នឹងជាទូរស័ព្ទដ៏ជោគជ័យថ្មីមួយទៀត សម្រាប់ចេញសាទរនឹងខួបគម្រប់ ១០ឆ្នាំនៃម៉ាក iPhone តែម្ដង។ ក្រុមហ៊ុន Apple បានប្រកាសនូវលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួនប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ នេះ កាលពីម្សិលមិញ ហើយថែមទាំងបាន បង្ហាញចេញតួលេខសរុបនៃការចែកចាយលក់ iPhone គ្រប់ជំនាន់របស់ខ្លួន រាប់ចាប់តាំងពី iPhone ជំនាន់ទី១ គឺមាន ១,២ពាន់លានគ្រឿង។
iPhone ជំនាន់ទី (២០០៧)
គិតមកដល់ពេលនេះ ក្រុមហ៊ុន Apple បានលក់ដាច់ iPhone សរុបប្រមាណ ១,២ពាន់លានគ្រឿង នៅរយៈពេល ១០ឆ្នាំមកនេះ។ បើគិតតែរយៈពេល ១២ខែចុងក្រោយ ឃើញថា Apple អាចលក់ស្មាតហ្វូនរបស់ខ្លួនដាច់បាន ២០០លានគ្រឿង។ នេះជាអ្វីដែលនាយកប្រតិបត្តិ Apple លោក Tim Cook មានប្រសាសន៍អំពីទូរស័ព្ទ iPhone៖