តិចនិកថតរូប black and white ឱ្យបានស្អាត ល្អបំផុតនៅលើ iPhone របស់អ្នក
បើក្រឡេកមើលការថតរូបលក្ខណៈ ស/ខ្មៅ (back & white) ឃើញថា ក៏មានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ នាពេលបច្ចុប្បន្ន ហើយអ្នកក៏អាចសាកល្បង ទាញ iPhone របស់អ្នក មកថតសាកមើលផងដើរ ថាតើថតបានស្អាតកម្រិតណា។ តាមទស្សនៈខ្លះថា រូបប្រភេទ ស/ខ្មៅ គួរឱ្យចាប់អារម្មណ៍ និងមានអំណាច។ ប្រសិនអ្នកកំពុងស្វែងរកជំនួយ ឬតិចនិកថតរូប black & white ឱ្យបានស្អាត តាមទូរស័ព្ទ iPhone អីចឹងគឺរកត្រូវកន្លែងហើយ។ ទំព័រនេះ យើងនឹងលើកយកគន្លឹះថតរូប ស/ខ្មៅ ដែលជាការបង្ហាញពីអ្នកជំនាញថតរូប Ansel Adams និង Sally Mann មកបង្ហាញជូន។
គឺដោយប្រើមុខងារមួយចំនួនដូចខាងក្រោម៖
1) Texture, texture, texture
2) Look for the lines
3) Shoot in color
4) Editing & contrast
5) Lens up your life
១) Texture អាចត្រូវបានប្រើសម្រាប់ថតរូប ស/ខ្មៅ ដោយការជ្រើសរើសប្លង់ នៅតាមតំបន់មានផ្លូវដើរ សំបូរដោយគ្រួស ថ្ម ឬ ទីតាំងដែលស្មុគស្មាញ ដូចជា កន្លែងសំបូរដោយផ្កា ឬរុក្ខជាតិប្រភេទវល្លិ៍។
អ្នកអាចប្រើ ម៉ាក្រូលែន (macro lens) ដើម្បីជ្រើសរើស ម៉ូត textures សម្រាប់ថតវត្ថុតូចៗ។ ប្រសិនអ្នក ថត texture ជា black and white ប្រសិនកម្រិត contrast មានខ្ពស់ ហើយរូបថតមានច្បាស់គ្រប់គ្រាន់ នោះអ្នកនឹងទទួលបានរូបដ៏ទាក់ទាញ គួរឱ្យចាប់អារម្មណ៍ ចង់គយគន់រូបថតមិនងាយជិនណាយ។ ដូច្នេះ អ្វីដែលអ្នកត្រូវការ គឺតែ iPhone និង texture ច្រើនទៅគឺគ្រប់គ្រាន់ហើយ។
២) Look for the lines
កូនសោសំខាន់មួយ សម្រាប់ការផលិតរូប black and white គឺ ថតត្រង់ (straight) ដិត(bold) និងគំនូសបន្ទាត់ច្បាស់ល្អ (clean lines)។ ប្រសិនរូប ស/ខ្មៅ របស់អ្នក ថតបានកម្រិត contrast គ្រប់គ្រាន់ហើយនោះ ទោះបី line មានលក្ខណៈសាមញ្ញ ក៏រូបដែលផ្ដិតចេញ មានអានុភាពខ្លាំង និងគួរឱ្យចាប់អារម្មណ៍ដែរ។
អ្នកអាចចាប់ផ្ដើមការអនុវត្តថតរូប straight line ដោយមើលនៅជុំវិញផ្ទះរបស់អ្នក ហើយស្វែងរកគំនូសបន្ទាត់ត្រង់ ជុំវិញអ្នក មុនពេលថត និងកែរូប ជាមួយ iPhone របស់អ្នក។
៣) Shoot in Color
វាជារឿងធ្វើឡើងវិញ ក្នុងការថតរូប black and white របស់អ្នក ព្រោះដំបូងវាជារូបថតពណ៌ ក្រោយមកក៏យកទៅកែជា ស/ខ្មៅ ខ្មៅនោះ ប៉ុន្តែមានហេតុផលចំនួនពីរដែលអ្នក ស័ក្ដិសមត្រូវធ្វើ៖
-ប្រសិនរូបថតនោះ ពណ៌ស្អាតបែបធម្មជាតិហើយ តែសម្រាប់ការតាំងបង្ហាញក្នុងកាលៈទេសៈខ្លះមិនដូចគ្នា គឺតម្រូវការធ្វើជារូប black and white វាអាចស័ក្ដិសមជាងទៅវិញ។
-ក៏ដើម្បីបានរូបជា ពីរម៉ូត គឺរូបពណ៌ និងរូបស្ទីលបែប ស/ខ្មៅ។ ថតជារូបកូល័រធម្មជាតិ ហើយចាំកែទៅ black and white តាមក្រោយ អាចជារឿងធម្មតាសម្រាប់អ្នកថតរូប ប៉ុន្តែបើថតជា black and white ហើយចាំកែទៅ color តាមក្រោយ ប្រហែលមិនសូវស្អាតបែបធម្មជាតិឡើយ។
៤) Editing & contrast
ការកែរូប edit ប្រហែលជាជម្រើសល្អមួយផងដែរ សម្រាប់ការផលិតរូប black and white បានស្អាត។ នៅពេលedit រូបថតពណ៌ អ្នកត្រូវប្រយ័ត្ន ព្រោះមិនត្រូវធ្វើឱ្យលើសពីកម្រិតរូបធម្មជាតិឡើយ ព្រោះការធ្វើឱ្យពណ៌ដិតជ្រុលពេក វាបែរទៅជារូបថតគ្មានតម្លៃទៅវិញ។ ចំណែកការកែរូបថតស/ខ្មៅ វិញ អ្នកអាចលេងរូប ដោយការកែ edit បានច្រើនលក្ខណៈ ទោះបីបង្កើនកម្រិត contrast ខ្លាំង ឬការ adjust saturation ឱ្យដល់កម្រិត extreme ក៏ដោយ ក៏ហាក់គ្មានប៉ះពាល់ខ្លាំងដល់រូបថតដែរ ហើយបែរជាបន្ថែមការសង្កត់ពណ៌ដិតដាច់ ស្អាតល្អទៅវិញ និងលក្ខណៈជាច្រើនទៀត។
៥) Lens up your life
ជាការថតរូប black and white ដោយប្រើ external lens ជាជំនួយ។ បច្ចុប្បន្នមាន lens ផ្សេងៗគ្នា ដែលអ្នកអាចស្វែងរកនៅលើអនឡាញបាន។ External lens ក៏ជួយទៅលើគុណភាពរូបថតផងដែរ ដែលធ្វើឱ្យរូបផ្ដិតចេញមក មើលទៅដូចជារូបថតពីកាមេរ៉ា DSLR អីចឹង។
ដោយ៖ រឺទ្ធិរាជ
ប្រភព៖ imore