អ្នកវិភាគ Wall Street ធ្វើការព្យាករណ៍ កាលបរិច្ឆេទ iPhone 7s/ 7s Plus និង iPhone 8 ប្រាកដបង្ហាញខ្លួន
មួយរយៈពេលចុងក្រោយនេះ មានចចាមអារ៉ាមកាន់តែច្រើន ដែលលើកឡើងពាក់ព័ន្ធនឹងម៉ូដែល iPhone ជំនាន់ទី១០ ដែលគេសង្ស័យ ឈ្មោះ iPhone 8 ប្រហែលនឹងត្រូវបង្ហាញចេញយឺតបន្តិច។ សេចក្ដីរាយការណ៍មួយ លើកឡើងថា សមិទ្ធផល iPhone ថ្មីនឹង ដាក់ឱ្យចរាចរលើទីផ្សារអំឡុងត្រីមាសទី៤ ហើយ Apple អាចនឹងផ្លាស់ប្ដូរទីតាំង Touch ID មកនៅពីក្រោមកញ្ចក់អេក្រង់វិញ ឬអាចបំពាក់នៅខាងខ្នងទូរស័ព្ទវិញ ក៏ថាបាន។ iPhone 8 ថែមទាំងមានការអះអាងថា អាចត្រូវ Apple បំពាក់ប្រព័ន្ធសម្គាល់ផ្ទៃមុខ Facial Recognition ដំណើរការដោយប្រើវិធីសាស្ត្រ 3D-scanning ផងដែរ។