LG លាតត្រដាង​ ស្មាតហ្វូន V30 នឹង​ប្រើ​អេក្រង់​កោង curved OLED ​​គាំទ្រ​ VR នឹង​សម្ពោធ​ថ្ងៃ​៣១ សីហា​នេះ​



​យើង​បាន​ឮ​ដំណឹង​មក​ថា V30 របស់ LG ​នឹង​ត្រូវ​សម្ពោធ​ចេញ​ក្នុង​ថ្ងៃ​ទី៣១ ខែ​សីហា​ ក្នុង​ព្រឹត្តិការណ៍ IFA ​នៃ​ទីក្រុង​ប៊ែរឡាំង​ប្រទេស​អាល្លឺម៉ង់។ ឥឡូវ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​កូរ៉េ​នេះ ទើប​ប្រាប់​ព័ត៌មាន​លំអិត​បន្ថែម ជុំវិញ​កំពូល​ស្មាតហ្វូន V30 របស់​ខ្លួន ដោយ​នឹង​ប្រើប្រាស់​អេក្រង់​កោង OLED ​ដែល​គាំទ្រ​ការ​ប្រើ​ជាមួយ​មុខងារ VR។

​V30 នឹង​ជា​ស្មាតហ្វូន​ទំនើប​ដំបូង​របស់ LG ​ចាប់តាំង​ពី ស្មាតហ្វូន​ត្រកូល G Flex ជំនាន់២ ដែល​ចេញ​កាលពី​ឆ្នាំ២០១៥ ​ភ្ជាប់​អេក្រង់ OLED។ ក្រុមហ៊ុន​កូរ៉េ​នេះ ទើប​បាន​អះអាង​ថា នឹង​ប្ដូរ​ពី​ការ​ប្រើ​អេក្រង់ LCD មក​ជា​អេក្រង់ OLED ​សម្រាប់​បំពាក់​នៅ​លើ V30 ហើយ​ក៏​នឹង​បង្កើន​កម្លាំង​ថ្ម បង្កើន​ពណ៌​ធម្មជាតិ​ល្អ​ជាង​មុន និង​ដំណើរការ​កាន់តែ​រលូន។ នេះ​គឺ​ដោយសារ​បន្ទះ​អេក្រង់​ប្លាស្ទិក OLED (P-OLED) ដែល LG បាន​អះអាង​ថា នឹង​មិន​ចេះ​កើត​បញ្ហា ស្លោក ឆេះ ដូច​អេក្រង់ OLED ​មួយ​ចំនួន​ឡើយ ហើយ​វា​ក៏​នឹង​ជា​អេក្រង់​កោង​ឃុប​សងខាង ដែល​មាន​លក្ខណៈ​ទំនើប​មិន​ចាញ់ Galaxy S8/ S8+ នោះ​ដែរ។ ស្មាតហ្វូន V30 ថ្មី​របស់ LG អាច​មាន​អេក្រង់ ៦អ៊ីញ ធំ​ជាង LG G6 ​ប៉ុន្តែ​មាន​កម្រិត​ FullVision 18:9 aspect ratio ​និង 2880x1440px ដូច​គ្នា តែ​លើស​ត្រង់​ថា អេក្រង់​រថ្មី​នេះ ត្រូវ​បាន​ភ្ជាប់​លើ V30 ដើម្បី​គាំទ្រ​មុខងារ VR បន្ថែម។ ក៏​មាន​ការ​គាំទ្រ​មុខងារ HDR 10 និង​ប្រព័ន្ធ Google Daydream ​ហើយ​មាន ១៤៨% នៃ DCI-P3 color space។ V30 នឹង​មាន​មុខងារ​មិន​ជ្រាប​ទឹក មិន​ចូល​ធូលី IP68 water/dust resistance និង B&O audio ​ហើយ​កាមេរ៉ា​របស់​ស្មាតហ្វូន​នេះ មាន​កម្រិត f/1.6 aperture៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s