ស្មាតហ្វូន​គ្មាន​គែម​​របស់ Sharp "Aquos S2" ​នឹង​ត្រូវ​វែកមុខ​ថ្ងៃ​៨ សីហា​ខាង​មុខ​នេះ​ហើយ!​



ប្រិយមិត្ត​នៅ​ចាំ​ស្មាតហ្វូន Sharp Aquos Crystal បាន​ទេ? វា​ជា​ស្មាតហ្វូន​ផលិត​ដោយ​ក្រុមហ៊ុន​អេឡិចត្រូនិក​ជប៉ុន​កាលពី​ឆ្នាំ២០១៤ ​ដែល​មាន​សាច់​អេក្រង់​ពាស​ស្ទើរ​ពេញ​គែម​ទូរស័ព្ទ (edge-to-edge)។ ហើយ​ស្មាតហ្វូន អេក្រង់​ពេញ (full-screen) ​ថ្មី​ចុងក្រោយ​មួយ​ទៀត​របស់ Sharp ​ក៏​ជិត​ដល់​ពេល​ឃើញ​ពន្លឺ​ថ្ងៃ​ទៀត​ហើយ ដែល​មាន​ម៉ូដែល AQUOS S2។

AQUOS S2 នឹង​ជា​ស្មាតហ្វូន​ទំនើប​ជំនាន់​ថ្មី​របស់ Sharp ដែល​មាន​គែម​អេក្រង់​ស្ដើង នឹង​ត្រូវ​ប្រកាស​ផ្លូវការ​នៅ​ថ្ងៃ​ទី៨ សីហា ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ហើយ​នឹង​មាន​លក់​លើ​ទីផ្សារ​ចិន ចាប់ពី​ថ្ងៃ​ទី១៤ សីហា។ វា​នឹង​ក្រាល​ដោយ​កញ្ចក់​ស្ទើរ​ពេញ​ផ្ទៃ​មុខ​ទូរស័ព្ទ ពោល​គឺ​លាត​សន្ធឹង​ប្រហែល ៨៤,៩៥%។ក្រុមហ៊ុន Sharp ​ហាក់​មាន​បំណង​ផលិត​ស្មាតហ្វូន ដែល​ក្រាល​ដោយ​កញ្ចក់​អេក្រង់ ១០០% បើ​ដូច្នេះ​មើល សាធារណជន​នឹង​ចាប់​អារម្មណ៍ ក៏​នឹង​ចង់​ដឹង​ថា តើ​ក្រុមហ៊ុន​នឹង​បំពាក់​កាមេរ៉ា​មុខ fingerprint sensor, រន្ធ​សំឡេង earpiece ត្រង់​ណា​បាន នៅ​លើ AQUOS S2 នេះ។

លើស​ពី​នេះ Sharp ថែម​អាច​​សម្រេច​បាន​បច្ចេកវិទ្យា​ធន់​នឹង​សម្ពាធ នៃ​ការ​ធ្លាក់ (anti-dropping) ​ដែល​រឹតតែ​ផ្ដល់​ទំនុក​ចិត្ត​ខ្ពស់ មិន​ខ្លាច​បែង​អេក្រង់។ ក្រុមហ៊ុន Sharp នឹង​ដាក់​ឱ្យ​ចរាចរ​ស្មាតហ្វូន AQUOS S2 ​នៅ​លើ​ទីផ្សារ​ចិន សារ​ជា​ថ្មី បន្ទាប់​ពី​ខាន​ជាន់​ទីផ្សារ​នេះ​អស់​រយៈពេល ៤ឆ្នាំ​កន្លង​មក៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖  gsmarena
X
5s