ដឹង​ថា​រោង​ចក្រ​ធំ​បំផុត​ និង​ទំនើប​បែប​ឆ្លាត​វៃ​​របស់​ក្រុមហ៊ុន​ Audi ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ណា​ទេ?​



​ដោយ​សារ​តែ​មាន​តម្រូវ​ការ​ពី​សំណាក់​ទីផ្សារ​លើ​ផលិតផល​រថយន្ត​របស់​ខ្លួន ​​ក្រុមហ៊ុន​ Audi ​បាន​ពង្រីក​កម្លាំង​ផលិតកម្ម​របស់​ខ្លួន​ពោល​គឺ​បាន​បើក​សម្ពោធ​​ រោង​ចក្រ​ធំ​បំផុត​ និង​ទំនើប​បំផុត​​មាន​មូលដ្ឋាន​នៅ​ប្រទេស​ ម៉ិកស៊ីកូ កាល​ពី​ត្រីមាស​ទី​៤ ​ឆ្នាំ​២០១៦។ ការ​បើក​សម្ពោធ​រោង​ចក្រ​នៅ​ប្រទេស​មិកស៊ីកូ​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ក្រុមហ៊ុន​ Audi ​បាន​កែ​ប្រែ​ដំណើរការ​ផលិតកម្ម​យ៉ាង​អស្ចារ្យ​ និង​បាន​ប្រែ​ក្លាយ​រោង​​ចក្រ​ចុង​​ក្រោយ​នេះ​ជា​រោង​ចក្រ​ដែល​ធំ​ និង​ទំនើប​បំផុត​​ក្នុង​ចំណោម​រោង​ចក្រ​ផ្សេង​ៗ​ទៀត​ក្នុង​លោក។ [caption id="attachment_44951" align="aligncenter" width="670"] Buildings in the front line from left to right: Assembly shop, Spine and Paint shop.[/caption] ​រោង​ចក្រ​នេះ​មាន​មូលដ្ឋាន​នៅ​​ទីក្រុង​  San José Chiapa រដ្ឋ​សហពន្ធុ​ Puebla ​នៃ​ប្រទេស​មិកស៊ីកូ។ ​រោង​ចក្រ​ថ្មី​នេះ​ ​មាន​សមត្ថភាព​ផលិត​រថយន្ត​ប្រភេទ​ SUVs បាន​ប្រមាណ​ ១៥០ ០០០​គ្រឿងក្នុង​មួយ​ឆ្នាំ ហើយ​រោង​ចក្រ​ថ្មី​ និង​ទំនើប​បំផុត​នេះ​បាន​ចាប់​ផ្ដើម​ផលិតកម្ម​របស់​ខ្លួន​ជា​មួយ​នឹង​ Audi Q5 ស៊េរី​ថ្មី​តែ​ម្ដង។ ​​​​សម្រាប់​ប្រទេស​ម៉ិកស៊ីកូ​​ ក្រុមហ៊ុន​ Audi ជា​ក្រុមហ៊ុន​រថយន្ត​​ផលិត​រថយន្ត​ស៊េរី​ទំនើប និង​តម្លៃ​ថ្លៃ​ដំបូង​គេ​ដែល​មាន​​ដាក់​មូលដ្ឋាន​ផលិតកម្ម​នៅ​ប្រទេស​នេះ។ ​អ្វី​ដែល​លេច​ធ្លោ​បំផុត​សម្រាប់​ក្រុមហ៊ុន​នោះ​គឺ​ថា​ រោង​ចក្រ​នេះ​គឺ​ជា​រោង​ចក្រ​ដែល​ទំនើប​បំផុត​ ពោល​គឺ​ជា​រោង​ចក្រ​ដែល​បំពាក់​នូវ​គ្រឿង​បរិក្ខារ​បែប​ឆ្លាត​វៃ​ មាន​ដូច​ជា​​មនុស្ស​យន្ត​ និង​សម្ភារៈ​បរិក្ខារ​បំពេញ​មុខងារ​ស្វ័យ​ប្រវត្តិ​ពោល​គឺ​មិន​ចាំបាច់​មាន​មនុស្ស​បញ្ជា​។ ​​បើ​តាម​ការ​អះអាង​ពី​​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​​ ដំណើរការ​​ផលិតកម្ម​នៅ​ក្នុង​រោង​ចក្រ​ថ្មី​នេះ​ គឺ​ ៣០%​មាន​ល្បឿន​លឿន​ជាង​រោង​ចក្រ​ពី​មុន។ នេះ​គឺ​ជា​កំណត់​ត្រា​ថ្មី​មួយ​នៅក្នុង​ឧស្សាហកម្ម​រថយន្ត​ពិភពលោក។ ​​រោង​ចក្រ​ដែល​​ធំ​បំផុត​ និង​ទំនើប​បំផុត​លើ​ផ្ទៃ​ប្រមាណ​ ៤០០​ហិចតា​នេះ​​ ​ត្រូវ​បាន​ចំណាយ​ពេល​ប្រមាណ​តែ​ ៣​ឆ្នាំ​កន្លះ​ប៉ុណ្ណោះ​ក្នុង​ការ​សាងសង់​ ហើយ​អ្វី​ដែល​លេច​ធ្លោ​បំផុត​នោះ​គឺ​ចង្វាក់​ផលិតកម្ម​ត្រូវ​បាន​កែ​​លម្អ​​​យ៉ាង​ច្រើន​ដើម្បី​ធានា​បាន​នូវ​​ប្រសិទ្ធ​ផល​ និង​ប្រសិទ្ធភាព​ដល់​ដំណើរការ​ផលិតកម្ម​រថយន្ត​សម្រាប់​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ពិភពលោក​តែ​ម្ដង។​ ក្នុង​រោង​ចក្រ​នោះ​មាន​តែង​កន្លែង​លាភ​ពណ៌​រថយន្ត​ កន្លែង​ផលិត​តួរ​រថយន្ត​ កន្លែង​ផលិត​ម៉ាស៊ីន​​ កន្លែង​ផ្គុំ​ និង​កន្លែង​ផ្សេង​ៗ​ទៀត។ ១) កន្លែង​បាញ់​ថ្នាំ​រថយន្ត៖ ជា​មួយ​បច្ចេកវិទ្យា​ថ្មី​ បច្ចេកវិទ្យា​នៃ​ការ​បាញ់​ថ្នាំ​គឺ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​បន្តិច​ណោះ​ទេ។ [caption id="attachment_44953" align="aligncenter" width="670"] The paint shop in the Audi plant in San José Chiapa is one of the most environmentally friendly in the world.[/caption] ២) ​កន្លែង​ដំឡើង (ផ្គុំ​ដំឡើង)៖ ៣) ម៉ាស៊ីន​ព្រីន 3D [caption id="attachment_44950" align="aligncenter" width="670"] Metal 3D Printing Center[/caption]   [caption id="attachment_44949" align="aligncenter" width="670"] Metal 3D Printing: Metal 3D Printing Center[/caption] ៤) ដំណើរការ​នៃ​ការ​ត្រួត​ពិនិត្យ​។ ៥) វែន​តា​​​ទិន្នន័យ (data glasses) ពិសេស​ជំនួយ​នៅ​ក្នុង​រោង​ចក្រ​ផលិត​បែប​ឆ្លាតវៃ។ [caption id="attachment_44948" align="aligncenter" width="670"] Data glasses: Virtual Reality[/caption]
X
5s