YouTube សម្រាប់ Android ទើបចេញមុខងារថ្មី Speed Control សម្រាប់បើកវីដេអូ លឿន ឬយឺត តាមចំណូលចិត្ត
មុខងារពិសេសមួយក្នុងចំណោមមុខងារផ្សេងទៀត ដែល YouTube បានដាក់ឱ្យប្រើនៅលើ Desktop នោះ គឺ Speed Controls ដែលវាអាច ធ្វើឱ្យល្បឿន Play វីដេអូ YouTube លឿន ឬយឺតជាងធម្មតា។ មុខងារនេះ គឺអាចមានប្រយោជន៍ ដល់អ្នកដែលចង់ស្វែងយល់ពីវីដេអូ YouTube ប្រសិនទស្សនាមិនទាន់ព្រោះតែសកម្មភាពក្នុងវីដេអូរហ័សពេក ឬដើម្បីសន្សំពេល ចំពោះវីដេអូដែលមិនចាំបាច់មើលយឺត ពោលគ្រាន់តែបន្ថែមល្បឿន Speed ឱ្យលឿនក៏បាន។