Mobile Xperia Touch ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​​ បច្ចេកវិទ្យា​ថ្មី Touchscreen របស់ Sony តម្លៃ​ក្បែរ $១៧០០ (Video)​



បន្ទាប់​ពី​បាន​ប្រកាស​ចេញ​ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​ស៊េរី​ថ្មី Xperia Touch ​កាលពី​ដើម​ឆ្នាំ​២០១៧ ឥលូវ​នេះ ក្រុមហ៊ុន Sony ​ចាប់ផ្ដើម​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ​ហើយ ដែល​មាន​តម្លៃ​ ១៣០០ផោន ឬ​ប្រហែល ១៦៨៨ដុល្លារ។ https://youtu.be/RDM3rn2wQvw កូន Projector ​តូច​នេះ ពិត​ជា​មាន​សមត្ថភាព​ខ្ពស់ ព្រោះ​វា​ជា​ប្រភេទ​ម៉ាស៊ីន​បញ្ចាំង​ស្លាយដ៍​ទំនើប ប្រើប្រាស់​បច្ចេកវិទ្យា short throw projection technology ​ដើម្បី​ឱ្យ​មាន​ភាព​ទំនាក់ទំនង​លើ​ផ្ទៃ​បញ្ចាំង​ស្លាយដ៍ ពោល​គឺ​អាច​ឱ្យ​គេ​បញ្ជា​ដោយ touch នៅ​លើ​តុ លើ​ជញ្ជាំង ឬ​នៅ​លើ​ផ្ទៃ​រាប​ផ្សេងៗ​បាន។ វា​ត្រូវ​បាន​ឌីហ្សាញ​រូបរាង​មាន​លក្ខណៈ compact ​ថែមទាំង​មាន​តំណភ្ជាប់​ឥត​ខ្សែ Wireless ​និង​មាន​ថ្ម​អាច​សាកភ្លើង​ឡើង​វិញ​បាន។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម ដើម្បី​ស្វែងយល់​អំពី​លក្ខណៈ​ពិសេស​នៅ​លើ Xperia Touch Projector នេះ ៖ Xperia Touch ​មិន​ត្រឹមតែ​អាច​បង្ហាញ​រូប​ប៉ុណ្ណោះ​ទេ តែ វា​ក៏​អាច​ឱ្យ​អ្នក​ចុច touch ​បញ្ជា​បាន​ផង​ដែរ។ វា​បាន​បង្កប់​ដោយ​បច្ចេកវិទ្យា​ឆ្លាតវៃ​របស់​ក្រុមហ៊ុន Sony ផ្ទាល់ ក៏​ជា​ប្រភេទ portable projector ងាយស្រួល​ដាក់​តាម​ខ្លួន។ អ្នក​ក៏​អាច​ប្រើប្រាស់​ម៉ាស៊ីន​ស្លាយដ៍​ពិសេស​នេះ សម្រាប់​លេង​ហ្គេម​កាត់​ផ្លែឈើ និង​ហ្គេម​ផ្សេងៗ​បាន​ផង​ដែរ។ Xperia Touch ​បាន​បញ្ចូល​នូវ​ភ្លើង infrared light ជាមួយ​កាមេរ៉ា 60fps ​ដែល​អាច​កែប្រែ​ផ្ទៃ​រាប នៃ​ជ្រុង​ណាមួយ​ក្នុង​ផ្ទះ​របស់​អ្នក ក្លាយ​ជា​អេក្រង់ Touchscreen ទំហំ ២៣អ៊ីញ​បាន៕ ​ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ Sony
X
5s