ចេញវីដេអូ iPhone 8 បង្ហាញពីជម្រើសពណ៌ ៣ផ្សេងគ្នា រួមទាំងមាសថ្មី Copper Gold ស្អាតមួយបែប (Video)
វីដេអូថ្មីមួយ ទើបត្រូវបានទម្លាយចេញ បញ្ជាក់នូវរូបរាងឌីហ្សាញលើ iPhone ជំនាន់ថ្មីកាន់តែច្បាស់ថែមទៀត ព្រមជាមួយជម្រើសពណ៌ថ្មី គឺទឹកមាសប្រភេទ Copper Gold។ នៅក្នុងវីដេអូនេះ បានបង្ហាញ iPhone ដែលមានកាមេរ៉ាក្រោយភ្លោះ រៀបបញ្ឈរ អាចជា iPhone 8 ហើយមានជម្រើសពណ៌ ៣ផ្សេងគ្នាគឺពណ៌ស ពណ៌ខ្មៅ និងពណ៌មាស Copper Gold តែម្ដង។