មានបញ្ហាពេលឈូស Windows បង្ហាញសារ “Windows cannot be installed to this disk”? នេះដំណោះស្រាយ (Video)
ការដំឡើងប្រព័ន្ធប្រតិបត្តិការ Windows គឺត្រូវគិតលើប្រភេទ Partition ដែលចែកចេញជាពីរនោះគឺ ការដំឡើងដោយប្រើ MBR ឬ GPT partition style។
នៅពេលដំឡើង Windows លើ UEFI-based PCs ដោយប្រើ Windows Setup នោះ hard drive partitions style ត្រូវតែធ្វើការកំណត់ដើម្បីគាំទ្រ UEFI mode ឬ legacy BIOS-compatibility mode។ ឧទាហរណ៍ ប្រសិនអ្នកទទួលបានសារ error ដោយមានឃ្លា “Windows cannot be installed to this disk. The selected disk is not of the GPT partition style” នេះគឺព្រោះតែ កុំព្យូទ័រ គឺត្រូវបាន boot ក្នុងទម្រង់ UEFI mode ប៉ុន្តែ hard drive គឺមិនត្រូវបាន configured សម្រាប់ UEFI mode ទេ។ ហើយខាងក្រោមនេះជាដំណោះស្រាយ ៖
https://youtu.be/DQf9YqbD8WI
*អនុវត្តចំពោះ Windows 7
-ដំបូង restart កុំព្យូទ័រ ក្រោយពេលឃើញផ្ទាំងសារ error មិនអាចដំឡើងដូចខាងលើ។
-ចុច Shift + F10 ដើម្បីបើកចូលផ្ទាំង console
-វាយបញ្ចូលពាក្យបញ្ជា “diskpart” រួចចុច Enter
-វាយពាក្យបញ្ជា “list disk” ដើម្បីមើល disk
-វាយពាក្យបញ្ជា “select disk 0” (ឧទាហរណ៍ Disk 0 ជាឌីសដែលអ្នកចង់ convert)
-វាយពាក្យបញ្ជា “clean” (រង់ចាំមួយរយៈពេល រហូតទាល់ការសម្អាតឌីសចង់សព្វគ្រប់)
បញ្ជាក់៖ Clean គឺមានន័យថា Format ឌីស ដូច្នេះត្រូវប្រាកដថា លោកអ្នកបាន copy ឯកសារសំខាន់ចេញពីកុំព្យូទ័ររួចហើយ ប្រយ័ត្នបាត់បង់ទិន្នន័យមានតម្លៃរបស់អ្នក។ អ្នកក៏អាចដក hard disk ដែលរៀបដំឡើងនេះ ទៅដោតជាមួយកុំព្យូទ័រផ្សេង ដើម្បី copy ឯកសារសំខាន់ៗចេញក៏បាន។
-វាយពាក្យបញ្ជា “convert gpt” រួច Enter
-ចុងក្រោយវាយពាក្យបញ្ជា exit ដើម្បីចាកចេញពីផ្ទាំង console។
រួចចាប់ផ្ដើមការដំឡើង Windows ម្ដងទៀត នោះអ្នកនឹងឃើញលទ្ធផលជាពុំខាន!
ប្រសិនប្រិយមិត្ត ដឹងពីវិធីសាស្រ្តផ្សេងក្រៅពីនេះ ក៏អាចបញ្ចេញមតិក្នុងប្រអប់ comment ខាងក្រោមបានផងដែរ ឬប្រសិនយល់ដឹងគន្លឹះកុំព្យូទ័រល្អៗផ្សេងៗអាចចែករំលែកគ្នាបានផងដែរ៕
ដោយ៖ រឹទ្ធិរាជ
ប្រភព៖ technet.microsoft.com