តិចនិក Shutdown របៀប​ថ្មី​ Slide to shut down ​ដែល​អ្នក​ខ្លះ​​មិន​ធ្លាប់​ដឹង​ពី​មុន អាច​លេង​បាន​តែ​ជាមួយ Windows 10 ប៉ុណ្ណោះ​



ប្រិយមិត្ត​ដឹង​ហើយ​ថា Windows 10 ​គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ចុងក្រោយ​របស់ Microsoft ដែល​ត្រូវ​បាន​ក្រុមហ៊ុន​សម្រិតសម្រាំង បំពាក់​មក​ជាមួយ​មុខងារ​ល្អៗ ផ្ដល់​បទពិសោធន៍​ថ្មីៗ​ដល់​អ្នក​ប្រើ។ ខ្លះ​អាច​ជា​មុខងារ​ចាស់ តែ​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព កែលំអ​ថ្មី​ពី​លើ​មុខងារ​ដែល​មាន​នៅ​លើ Windows ជំនាន់​មុន ហើយ​ខ្លះ​ទៀត ជា​មុខងារ​បង្កើត​ថ្មី​ដែល​មាន​តែ​នៅ​លើ Windows 10 ​ប៉ុណ្ណោះ។ ជាក់ស្ដែង Slide to Shutdown ជា​មុខងារ​ថ្មី​មួយ​ ដំណើរការ​បាន​តែ​នៅ​លើ Windows 10 ​អាច​ឱ្យ​គេ ទាញ​ចុះ​ផ្ទាំង​ចុះ​ក្រោម​ដើម្បី Shutdown កុំព្យូទ័រ​បាន​យ៉ាង​ងាយស្រួល និង​ប្លែក​ភ្នែក។ តោះ​សាកល្បង​តេស្ត​លេង​ទៅ​មើល តើ​ពិសេស​បែប​ណា Slide to shut down ហ្នឹង ? ចុច right-click ​នៅ​លើ desktop ​រួច​ចុច New > Shortcut។ បន្ទាប់​មក paste ​កូដ​ខាង​ក្រោម​ចូល​ទៅ៖

%windir%\System32\SlideToShutDown.exe នេះ​គឺ​មាន​ន័យ​ថា អ្នក​បាន​បង្កើត icon ​មួយ​នៅ​លើ Desktop ដែល​ប្រើ​សម្រាប់​មុខងារ slide to shutdown កុំព្យូទ័រ​បាន។ ក្រោយ​ពី​បាន​បង្កើត shortcut នេះ​រួច សាកល្បង​ចុច​លើ shortcut ដើម្បី​ដំណើរការ។ អ្នក​នឹង​ឃើញ​ផ្ទាំង​សួរ​ថា Slide to shut down your PC ប្រសិន​អ្នក​ចាប់​ទាញ​ផ្ទាំង​នោះ​ចុះ​ក្រោម នោះ​កុំព្យូទ័រ​របស់​អ្នក​នឹង Shutdown ​ភ្លាម។

*ឬ​មួយ​ អ្នក​ក៏អាច copy កូដ​ខាង​លើ ទៅ​ paste ក្នុង​ Run រួច​ចុច Enter ក៏​បាន។ 

យ៉ាង​ម៉េច​ដែរ ធ្វើ​បាន​សម្រេច​ឬ​ទេ? យើង​នៅ​មាន​គន្លឹះ​ពាក់ព័ន្ធ Windows 10 ជាច្រើន​ទៀត នឹង​ធ្វើ​ការ​ចុះផ្សាយ​បន្តបន្ទាប់​នៅ​ទំព័រ​ក្រោយ។ ប្រិយមិត្ត ក៏​អាច​ចែក​រំលែក​បទពិសោធន៍​នៃ​ការ​ប្រើ​មុខងារ​ល្អៗ របស់ Windows 10 ក្នុង​ប្រអប់ comment ខាង​ក្រោម​ផង​ដែរ។ អរគុណ​សម្រាប់​ការ​គាំទ្រ …!   ដោយ៖ រឹទ្ធិរាជ ប្រភព៖ pcmag
X
5s