កម្មវិធី Facebook លើទូរស័ព្ទ ទើបឌីហ្សាញថ្មីប្លែកបង្ហាញរូប Profile មានរាងជារង្វង់មូលស្អាតមួយបែប
Facebook ដែលជាក្រុមហ៊ុនបណ្ដាញសង្គមធំបំផុតលើលោក ថ្មីៗនេះបានប្រកាសឱ្យដឹងអំពីការឌីហ្សាញថ្មីឡើងវិញនូវកម្មវិធី Facebook app សម្រាប់ទូរស័ព្ទ ដែលធ្វើឱ្យរូប Profile របស់អ្នកប្រើ មានទម្រង់ជារង្វង់មូល ស្អាតមួយបែប។
សូមបញ្ជាក់ដែរថា កាលពីខែមីនា កន្លងទៅ បណ្ដាញសង្គម Twitter បានធ្វើកំណែប្រែនេះមុន Facebook រួចហើយ។ នេះអាចជាការប្រកួតប្រជែងគ្នា រវាងបណ្ដាញសង្គម ដោយការតាមសង្កេតគ្នាទៅវិញទៅមក។ ប៉ុន្តែការធ្វើរូប Profile មានរាងជារង្វង់មូលដូច្នេះ វាអាចមានទំហំតូចជាងមុនទៅវិញ យ៉ាងណា ក៏នេះជាការឌីហ្សាញថ្មី ហើយត្រូវក្រុមហ៊ុនរំពឹងថា អ្នកប្រើប្រាស់នឹងរីករាយជាមួយទម្រង់រូប Profile ថ្មីនេះ។ មិនខុសគ្នានឹង ទម្រង់ comments នោះទេ ពោលគឺនឹងឌីហ្សាញថ្មី បង្ហាញរូបអ្នក comment ជារាងរង្វង់មូលដូចទៅនឹងរូប Profile ដែរ ហើយមានលក្ខណៈងាយស្រួល comment ជាងមុនផងដែរ។
ចំណែកការផ្លាស់ប្ដូរផ្សេងទៀត គឺទៅលើសមត្ថភាពដែលកម្មវិធី Facebook ឱ្យដឹងថា មានតំណភ្ជាប់ (link) ណា ដែលនឹងនាំអ្នកចូលទៅ link នោះ មុននឹងចុច tap លើវា ហើយក៏បានកែលំអលើពណ៌ ដើម្បីផ្ដល់បទពិសោធន៍កាន់តែងាយស្រួលដល់ការអានរបស់អ្នកប្រើ។
ក្រុមហ៊ុន Facebook បានលើកឡើងថា ការឌីហ្សាញថ្មីនេះ នឹងដាក់ចេញឱ្យប្រើនៅ ប៉ុន្មានសប្ដាហ៍ខាងមុខ ប៉ុន្តែពេលនេះ វាក៏បានច្របាច់បញ្ចូលទៅលើ Facebook app លើស្មាតហ្វូនមួយចំនួនជាបណ្ដើរៗហើយ។ សាកឆែកមើល FB លើស្មាតហ្វូនរបស់អ្នកមើល៍ តើមានអ្វីប្លែកឬអត់?
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena