Asus ចេញម្ដង ៤ម៉ូដែលស្ថិតក្នុងត្រកូល ZenFone 4 ភ្ជាប់ RAM ដល់ 6GB កាមេរ៉ាមុខសុទ្ធតែភ្លោះទំហំដល់ 20MP ឯកទេសថត Selfie
ក្រុមហ៊ុន Asus ថ្មីៗនេះបានប្រកាសចេញស្មាតហ្វូនស៊េរីថ្មីម្ដងដល់ទៅ ៤ម៉ូដែល ស្ថិតក្នុងសែស្រឡាយ ZenFone 4។ ស្មាតហ្វូនថ្មីទាំង ៤នេះមានឈ្មោះដូចជា ZenFone 4 Pro, ZenFone 4, ZenFone 4 Selfie Pro និង ZenFone 4 Selfie ដែលមានលក្ខណៈសម្បត្តិ និងមុខងារផ្សេងៗគ្នា។
ក្រុមហ៊ុន Asus កំពុងសម្រួចត្រកូលស្មាតហ្វូនស៊េរី ZenFone ដោយផ្ដោតធ្ងន់ទៅលើសមត្ថភាពថតរូប។ ប្រធានក្រុមហ៊ុន Asus លោក Shih បានលើកឡើងថា៖ “យើងពិតជាមានក្ដីរំភើបរីករាយ ក្នុងការប្រកាសវត្តមានស្មាតហ្វូនគ្រួសារ ZenFone 4 ដែលជាស្មាតហ្វូនមានសមត្ថភាព”។
https://youtu.be/It3CEluIAhg
អនុប្រធាន និងជាប្រធានក្រុមហ៊ុន Qualcomm Taiwan លោក ST Liew ក៏បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងសម្រាប់ភាពជាដៃគូដ៏រឹងមាំរវាង Asus និង Qualcomm Technologies, Inc។ នៅលើឆាកក្នុងការធ្វើបទបង្ហាញស្មាតហ្វូនថ្មីនេះ លោកបានមានប្រសាសន៍ថា៖ “ពិតជាសប្បាយរីករាយដែលបានធ្វើការរួមគ្នាជាមួយ Asus ក្នុងការផលិតបានគ្រួសារស្មាតហ្វូន ZenFone 4។ ZenFone 4 Pro ជាស្មាតហ្វូនស៊េរីខ្ពស់ បានប្រើបន្ទះឈីប Qualcomm Snapdragon 835 ល្បឿនលឿន នឹងផ្ដល់បទពិសោធន៍ដល់អ្នកប្រើប្រាស់ដែលមានតម្រូវការលើល្បឿនដំណើរការលឿន ស្មាតហ្វូនដែលមានសមត្ថភាពកាមេរ៉ា និងល្បឿនអ៊ីនធឺណិតលឿន"។
https://youtu.be/r2cI80i6DQ0
*ZenFone 4 មានចំណុចខ្លាំងទៅលើ បំពាក់កាមេរ៉ាភ្លោះ និងអាចថតរូប landscape បានមុំ ១២០ដឺក្រេ។ វាភ្ជាប់មកជាមួយអេក្រង់ ៥,៥អ៊ីញ ប្រើឈីប Snapdragon 660 និង 630 ហើយមានកម្លាំងថ្ម 3300mAh ប្រភេទ lithium polymer។