ទស្សនា Apple Park ដែលមានរាងដូចថាសរបស់ Apple តើសាងសង់ហើយកម្រិតណាហើយមកដល់ពេលនេះ (Video)
យើងធ្លាប់បានឃើញវីដេអូខ្លះៗ អំពីទីស្នាក់ការថ្មីរាងមូលដូចថាសហោះ Spaceship Compus របស់ Apple កន្លងមកហើយ ហើយនៅពេលនេះ គេបានផ្ដិតចេញជាវីដេអូថ្មីមួយទៀត ដែលបង្ហាញនូវបច្ចុប្បន្នភាពថ្មីទៅលើដំណាក់កាលសាងសង់ជិតរួចរាល់ ដែលបានចាប់ផ្ដើមសាងសង់តាំងពីរ ២-៣ឆ្នាំមុនម្ល៉េះ។
https://youtu.be/eyzvBKnVw98
ក្នុងវីដេអូចុងក្រោយនេះ បានឱ្យយើងឃើញនូវឧទ្យាន Apple Park តាំងនៅសហរដ្ឋអាមេរិក ដែលផ្ដិតយកជិតនឹងអគារ Steve Jobs Theater និងអគារជាច្រើនផ្សេងទៀត។ បុគ្គលិកក្រុមហ៊ុន Apple មួយចំនួន ក៏បានចាប់ផ្ដើមធ្វើការក្នុងស្នាក់ការថ្មីនេះដែរហើយ ជាមួយបន្ទប់ការិយាល័យការងារសម្រាប់បុគ្គលិកប្រមាណ ១២០០០នាក់។
Apple Park ក៏នឹងបង្កើតជាកន្លែងអង្គុយ auitorium ចំនួន ១០០០កន្លែង ដែលនឹងត្រូវគេហៅថា មហោស្រពលោក Job “Steve Jobs Theater” ដើម្បីផ្ដល់កិត្តិយស ដល់អតីតនាយកប្រតិបត្តិ និងសហស្ថាបនិករបស់ក្រុមហ៊ុន Apple។ ក្នុងបរិវេណ ស្នាក់ការថ្មីនេះ ក៏នឹងមានហាង Apple Store និងហាងកាហ្វេ ដែលបើកជាសាធារណៈ និងមានអគារស្រាវជ្រាវ និងអភិវឌ្ឍ R&D ក៏ដូចជាមជ្ឈមណ្ឌលហាត់កីឡា fitness center សម្រាប់បុគ្គលិក Apple ផងដែរ។
អ្វីដែលពិសេសនោះ ស្នាក់ការ Apple Park នឹងប្រើប្រាស់ថាមពលកកើតឡើងវិញ ដោយដំបូលអគារនឹងក្រាលដោយបន្ទះសូឡា ដែលនឹងផលិតថាមពល ១៧មេហ្គាវ៉ាត់ នឹងធ្វើឱ្យក្លាយជាសួនដំឡើងថាមពលសូឡាធំបំផុតលើពិភពលោក។ Apple Park ត្រូវរំពឹងថា នឹងសាងសង់ចប់សព្វគ្រប់នៅមុនដំណាច់ឆ្នាំ២០១៧ នេះហើយ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Matthew Roberts, MacRumors