Galaxy Note 8 នឹងមានដាក់ឱ្យកុម្ម៉ង់ចាប់ពីថ្ងៃ២៤ សីហានេះ គឺក្រោយប្រកាសបានមួយថ្ងៃនៅថ្ងៃ២៣ សីហា (ខាងស្អែក)
ក្រុមហ៊ុន Samsung ត្រៀមរៀបចំសន្និសីទមួយ សម្រាប់ការប្រកាសចេញស្មាតហ្វូនថ្មីរបស់ខ្លួន គឺ Galaxy Note 8 នៅថ្ងៃទី២៣ សីហានេះ។ ហើយសេចក្ដីរាយការណ៍ពីគណនី Evan Blass បានអះអាងឱ្យដឹងថា ស្មាតហ្វូនកូនកាត់ថេប្លេតថ្មីរបស់ក្រុមហ៊ុនកូរ៉េនេះ នឹងមានដាក់ឱ្យបញ្ជាទិញចាប់ពីថ្ងៃ២៤ សីហា គឺនៅក្រោយប្រកាសចេញបានមួយថ្ងៃ។